(ភ្នំពេញ)៖ ទោះបីការរាតត្បាតជាសកលនៃជំងឺកូវីដ-១៩ នៅមិនទាន់បញ្ចប់នៅឡើយ រាជរដ្ឋាភិបាលក៏បានអំពាវនាវដល់ ប្រជាជនគ្រប់រូបឲ្យកាត់បន្ថយការចេញទៅក្រៅផ្ទះ និងធ្វើការការពារតាមបែបវិទ្យាសាស្ត្រ និងយកចិត្តទុកដាក់លើសុវត្ថិភាពផ្ទាល់ខ្លួន ដូចនេះ ព្រីនស៍ ហេបភីនេស ផ្លាហ្សា នឹងចូលរួមផ្តល់ភាពកក់ក្តៅ និងសុវត្ថិភាពបំផុត សម្រាប់គេហដ្ឋានរបស់លោកអ្នក។
មានផ្ទះមួយជារបស់ខ្លួនឯងជារឿងល្អបំផុត ព្រីនស៍ ហេបភីនេស ផ្លាហ្សា មានតម្លៃទាបដោយការបង់ដំណាក់កាលដំបូងចាប់ពី ១០,០០០ដុល្លារឡើងទៅ និងបង់ប្រចាំខែ ចាប់ពី ២៥២ដុល្លារឡើងទៅ នឹងទទួលបានខុនដូប្រណិតមួយដែលមានទីតាំងស្ថិតនៅមហាវិថីព្រះមុនីវង្ស ដែលមានពន្លឺគ្រប់គ្រាន់ ដែលធ្វើឲ្យការរស់នៅ មានសុខភាព កាន់តែល្អ ផ្ទះដែលមានពន្លឺថ្ងៃគ្រប់គ្រាន់ គឺកាន់តែមានភាពខ្លាំង ហើយក៏កាន់តែមានអំណោយផលដល់ការរស់នៅដែរ។
ខ្យល់អាកាសបរិសុទ្ធនិងស្រស់ថ្លា គឺជាការធានាដ៏សំខាន់សម្រាប់សុខភាពគ្រួសារ ខុនដូដែលត្រូវបានរចនាឡើងដោយបែរមុខទៅទិសខាងត្បូង គឺជាជម្រើសល្អបំផុត ដែលផ្តល់ទំនុកចិត្តពិតប្រាកដ និងទទួលបានផាសុកភាពជាមួយនឹងរានហាលធំទូលាយ រានហាលមានសារៈសំខាន់យ៉ាងខ្លាំងសម្រាប់ការស្នាក់នៅក្នុងផ្ទះ រយៈពេលយូរ រានហាល មិនត្រឹមតែជាសម្រាប់គយគន់ទេសភាពពេលរាត្រី និងទេសភាពទីក្រុងប៉ុណ្ណោះទេ តែក៏ជាកន្លែងសម្រាប់ហាត់ប្រាណ ហាត់ Yoga និងកីឡាជាច្រើនផ្សេងទៀត ផងដែរ។
ព្រីនស៍ ហេបភីនេស ផ្លាហ្សាមានរានហាលធំទូលាយ ដែលអាចគយគន់ទេសភាពទីក្រុងភ្នំពេញទាំងមូលបាន ក្នុងពេលជាមួយគ្នានេះ ក៏អាចដាំផ្កា អានសៀវភៅ និង ហាត់ប្រាណដែលធ្វើឲ្យការរស់នៅមានផាសុកភាព និងទទួលបានសុខភាពល្អផងដែរ។ សេវាគ្រប់គ្រងអចលនទ្រព្យល្អឥតខ្ចោះ ការវាស់សីតុណ្ហភាព របស់បុគ្គល ចេញចូលក្នុងអគារ ការត្រួតពិនិត្យយ៉ាងតឹងរឹងចំពោះការចេញចូលរថយន្តការសម្លាប់មេរោគ គ្រប់ទីកន្លែងក្នុងអគារដូចជាជណ្តើរយន្តសាលធំជាដើម។
ព្រីនស៍ ហេបភីនេស ផ្លាហ្សា ផ្តល់សេវាកម្មពេញមួយថ្ងៃ និងប្រចាំការពេញ ២៤ម៉ោង ដើម្បីដោះស្រាយបញ្ហា ជូនម្ចាស់អចលនទ្រព្យទាំងអស់ គ្រប់ពេលវេលាក៏ដូចជា ការពារសុខសុវត្ថិភាពរបស់ម្ចាស់អចលនទ្រព្យទាំងអស់ផងដែរ៕