(ភ្នំពេញ)៖ នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ ២០២០ ជាមួយនឹងការរៀបចំចាក់សាបចុងក្រោយបង្អស់ Morgan Tower ត្រូវបានបញ្ចប់ការសាងសងជាស្ថាពរ ដែលជាអគារការិយាល័យ បានទទួលពានរង្វាន់មាសអន្តរជាតិចំនួន៤ រួមមានមជ្ឈមណ្ឌលអាជីវកម្មស្នូល របស់ប្រទេសកម្ពុជា ពីអង្គការអន្តរជាតិ LEED និងក្រុមហ៊ុនអចលនទ្រព្យ PropertyGuru Asia ក៏បង្ហាញថា ប្រទេសកម្ពុជាបានបើកជំនួញទីក្រុងអន្តរជាតិជំនាន់ថ្មី។
ថ្នាក់ដឹកនាំកំពូលនៃក្រុមហ៊ុន Morgan Group និងដៃគូសហការបានប្រមូលផ្តុំគ្នា ដើម្បីចូលរួមពិធីបញ្ចប់ការសាងសង់ និងកាត់ខ្សែបូរ ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តដ៏ជោគជ័យនៃអគារ Morgan Tower។
នៅម៉ោង៩ព្រឹក ថ្ងៃទី១៦ ពិធីសូត្រមន្តក្រោមអធិបតីភាព របស់ព្រះសង្ឃត្រូវបានប្រារព្ធធ្វើនៅ Morgan Tower។ នៅក្រោមបរិយាកាសនេះ ព្រះសង្ឃបានសូត្រធម៌ យ៉ាងឧឡារិកដោយប្រោះទឹកមន្ត ដើម្បីបួងសួងឲ្យអគារ Morgan Tower បញ្ចប់បានយ៉ាងល្អ និងជូនពរឲ្យអគារ Morgan Tower មានការអភិវឌ្ឍ និងរីកចំរើនខ្លាំងនាពេលអនាគត។
បន្ទាប់មកថ្នាក់ដឹកនាំ និងភ្ញៀវកត្តិយស បានចុះទស្សនាទីតាំងការិយាល័យនៅជាន់ទី១០ នៃអគារ Morgan Tower បានស្វែងយល់អំពីបរិយាកាស នៃការិយាល័យ និងទីតាំងនាពេលអនាគត ក្រោមការពន្យល់របស់អ្នកប្រឹក្សាវិនិយោគ។
ដោយឈរសម្លឹងមើល ពីលើឃើញទេសភាពដ៏ធំទូលាយ នៃទន្លេមេគង្គ និងជុំវិញទីក្រុងភ្នំពេញ ដែលមានសភាពអ៊ូអរ ភ្ញៀវដែលបានចូលរួមទស្សនា បានទទួលស្គាល់ខ្ពស់ចំពោះចក្ខុវិស័យ នឹងយុទ្ធសាស្រ្តដ៏ល្អប្រសើររបស់ Morgan ហើយបានកោតសរសើរអំពីវឌ្ឍនភាពនៃគម្រោងនេះ ប្រកបដោយប្រសិទ្ធភាព និងគុណភាពខ្ពស់។
នៅម៉ោង១០៖១៨នាទី ប្រធានក្រុមហ៊ុន Morgan គ្រុបលោក ឌិង យ៉ុងជុន ផ្ទាល់បានដឹកនាំក្រុមការងារទៅដល់ជាន់ទី៤៨ ហើយរួមជាមួយភ្ញៀវ ដែលមានវត្តមាន និងមើលកម្មវីធីលើអគារ Morgan។ បុគ្គលិកបានធ្វើការផ្សាយផ្ទាល់ ពីដំណើរការរៀបចំពិធីទាំងមូល ហើយបាននាំមកឱកាសដ៏រីករាយនេះ ទៅម្ចាស់វិនិយោគិន និងដៃគូជំនួញរបស់ Morgan Tower នៅទូទាំងពិភពលោក បានចូលរួមនៅក្នុងព្រឹត្តិការណ៍ដ៏ធំនេះ។
ដោយសារតែផលប៉ះពាល់នៃ Covid 19 នេះ ម៉ូហ្គិន ក៏គោរពយ៉ាងខ្ជាប់នូវបទប្បញ្ញត្តិបង្ការ ការរីករាលដាលរបស់រដ្ឋាភិបាលកម្ពុជា។ ដូច្នេះភ្ញៀវដែលបាន អញ្ជើញមកកម្មវិធីនេះ មានតែ២០នាក់ទេ ហើយភ្ញៀវផ្សេងទៀត ជាមួយម្ចាស់វិនិយោគិន និងដៃគូអាជីវកម្មមកពីគ្រប់ទិសទីនៃប្រទេស បានត្រឹមមើលតាមរយៈការផ្សាយផ្ទាល់។
បរិយាកាសរីករាយ បានដក់ជាប់ក្នុងដួងចិត្តភ្ញៀវគ្រប់រូប តាមរយៈអ៊ីធឺណិត និងទទួលបានការអបអរសាទរដ៏ស្មោះពីសំណាក់ ម្ចាស់ដៃគូអាជីវកម្ម និងវិនិយោគិនមកពីប្រទេសចិន សិង្ហបុរី ម៉ាឡេស៊ី ជប៉ុន កូរ៉េខាងត្បូង សហរដ្ឋអាមេរិកអឺរ៉ុប និងប្រទេសផ្សេងទៀត។
ក្នុងអំឡុងពេលនេះដៃគូយុទ្ធសាស្ត្រក្រៅប្រទេស របស់ Morgan BLUEYE ប្រទេសកូរ៉េខាងត្បូង និង PARTNERS REALTY ប្រទេសចិនបានជួនផ្លាក់ជូនពរដល់ Morgan ក្នុងនាមម្ចាស់ក្រុមហ៊ុនបរទេស និងបានជូនពរដ៏ល្អបំផុតដល់ Morgan។
លោក ឌិង យ៉ុងជុន ប្រធានក្រុមហ៊ុន ម៉ូហ្គិន គ្រុប បានទទួលយកនូវការជូនពរ ពីម្ចាស់វិនិយោគិន ហើយបានថ្លែងថា សមិទ្ធិផលដ៏អស្ចារ្យនៃ Mogan Tower សព្វថ្ងៃនេះ គឺមិនអាចកាត់ផ្តាច់បាន ពីការគាំទ្ររបស់សំណាក់ម្ចាស់សហគ្រាស និងអ្នកវិនិយោគ។ នៅក្រោមការគាំទ្របែបនេះ បានធ្វើឲ្យ ម៉ូហ្គិន មានកម្លាំងចិត្ត មានទំនុកចិត្ត បានជំនះរាល់ការលំបាក និងអាចបញ្ចប់ការសាងសង់តាមការកំណត់។
Morgan សង្ឃឹថា នឹងថ្លែងអំណគុណដល់អ្នកគាំទ្រទាំងអស់ ជាមួយនឹងសកម្មភាពជាក់ស្តែង នៃការបញ្ជប់ការសាងសង់អគារ សូមថ្លែងអំណគុណយ៉ាងជ្រាលជ្រៅ ចំពោះម្ចាស់សហគ្រាស នឹងអ្នកវិនិយោគដែលបានយកចិត្តទុកដាក់ និងជួយដល់ក្រុមហ៊ុន Morgan ក្នុងកំឡុងពេលនេះ។
ចាប់តាំងពីការបុកគ្រឹះនៃ Morgan Tower នៅខែសីហា ឆ្នាំ២០១៨ រហូតដល់បានបញ្ចប់៤៨ជាន់ អស់រយៈពេល២៨ខែ ហើយវាបានផ្តល់នៅចម្លើយដ៏ល្អឥតខ្ចោះ ដល់ម្ចាស់វិនិយោគិន និងដៃគូអាជីវកម្មជាច្រើន។
Morgan ជឿជាក់ថា សកម្មភាពជាក់ស្តែង គឺជាពាក្យដែលមានឥទ្ធិពលបំផុត ដោយទទូចឲ្យបកស្រាយគោលគំនិត ជាមួយនឹងសកម្មភាពប្រកបដោយប្រសិទ្ធភាព និងមើលឃើញពីភាពរឹងមាំប្រកបដោយគុណភាពខ្ពស់។
ស្ថិតក្រោមបរិយាកាសពិសេស នៃការរីករាលដាលនៃជំងឺ Covid 19 ឆ្នាំ២០២០ Morgan បានទប់ទល់នឹងហានិភ័យ នៃការរីករាលដាលនៃជំងឺ Covid19 សម្ភារសំណង់ខ្វះខាត ថ្លៃពលកម្មកើនឡើង និងការលំបាកក្នុងការសាងសង់ក្នុងរដូវវស្សា ហើយបានប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់ នូវវឌ្ឍនភាពនៃសំណង់ និងស្តង់ដារសំណង់ ហើយខិតខំធ្វើឲ្យសំណង់ នឹងផលិតផលល្អបំផុតតាមស្តង់ដាដ៏តឹងរឹង។
ម៉ូហ្គិន សង្ឃឹម Morgan Tower នឹងបញ្ជប់ការសាងសង់បានយ៉ាងជោគជ័យ ក្នុងពេលដំណាលគ្នានេះដែរ ក្រុមហ៊ុនត្រៀមនឹងប្រគល់ជូន នៅអគារការិយាល័យ ភាពរុងរឿង នៃអាជីវកម្មនាពេលអនាគត របស់រាជធានីភ្នំពេញ បានចាប់ផ្តើមលេចចេញជារូបរាង៕