(សេអ៊ូល)៖ ក្រុមហ៊ុន Samsung បានប្រកាសថា ខ្លួនគ្រោងនឹងប្រកាសបង្ហាញ ផលិតផលថ្មីនៃត្រកូល Galaxy S21 នៅខែក្រោយ និងជាពិសេសគឺធ្វើការច្រានចោលព័ត៌មានដែលបានលើកឡើងថា នឹងឈប់ផលិត ឬបោះបង់ចោលត្រកូល Galaxy Note។
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSM Arena នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ បានឱ្យដឹងថា ក្រុមហ៊ុន Samsung គ្មាន ផែនការបោះបង់ចោលគ្រួសារត្រកូល Galaxy Note បើទោះបីជាបច្ចុប្បន្ន S Pen ត្រូវបានក្រុមបោះបង់ ឬទុកចោល ក៏ដោយ។
លោក TM Roh អគ្គនាយកក្រុមហ៊ុន Samsung ទទួលបន្ទុកផ្នែកអាជីវកម្មទូរស័ព្ទចល័តបានឱ្យដឹងថា ក្រុមហ៊ុន នឹងប្រកាស បង្ហាញ ផលិតផលជំនាន់ថ្មីនៃ Galaxy Note នៅឆ្នាំក្រោយ ប៉ុន្តែនៅពេលនេះ ក្រុមហ៊ុនមិនអាចប្រាប់បានទេថា វាជាអ្វី ហើយ កាលបរិច្ឆេទនោះនាពេលឡើយ ប៉ុន្តែក្រុមហ៊ុនមិនបោះបង់ចោលឡើយ។
បើតាមការបញ្ជាក់នេះ ត្រូវបានក្រុមអ្នកវិភាគលើកឡើងថា ផលិតផលត្រកូល Galaxy Note អាចត្រូវបានចាត់ទុកនៅក្នុងលេខរៀង ទី៣ នៃផលិតផលអាទិភាពរបស់ Samsung ហើយចំពោះតម្លៃអាចដាក់ចុះផងដែរ៕