(តូក្យូ)៖ គ្រប់អត្តពលិកនៃប្រភេទកីឡាទាំងអស់របស់ប្រទេសរុស្ស៊ី នឹងមិនត្រូវបានអនុញ្ញាតឲ្យចូលរួមប្រកួតប្រជែងក្នុងព្រឹត្តិការណ៍ Tokyo Olympics ឆ្នាំ២០២១ នៅជប៉ុន និង World Cup 2022 នៅកាតាឡើយ ដោយសារកំពុងជាប់បម្រាម ពីបទពាក់ព័ន្ធនឹងការប្រើប្រាស់សារធាតុញៀននាពេលកន្លងមក។

តាមរយៈការចេញផ្សាយដោយគេហទំព័រកីឡា BBC នាថ្ងៃសុក្រ ទី១៨ ខែធ្នូ ឆ្នាំ២០២០ នេះបានឲ្យដឹងថា កីឡាករ-កីឡាការិនីរុស្ស៊ីត្រូវបានហាមឃាត់មិនឲ្យចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ធំៗរយៈពេល ៤ឆ្នាំ តែក្រោយមកកាត់បន្ថយមកនៅត្រឹម ២ឆ្នាំវិញ ដែលធ្វើឲ្យពួកគេមិនអាចចូលរួមបានក្នុងកម្មវិធី Tokyo Olympics ឆ្នាំក្រោយ និង World Cup 2022 បានឡើយ។

បម្រាមព្យួរជើងអត្តពលិករបស់រុស្ស៊ី នឹងផុតសុពលភាពនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ ដោយសារតែរឿងអាស្រូវទាក់ទងនឹងសារធាតុលើកកម្លាំងក្នុងកីឡានាពេលកន្លងមក ដែលត្រូវបានដាក់រកឃើញដោយ World Anti-Doping Agency។
តែយ៉ាងណា ភ្នាក់ងារគ្រប់គ្រងកីឡាពិភពលោក World Athletics នឹងធ្វើសេចក្តីសម្រេចចុងក្រោយនាខែមីនា ឆ្នាំ២០២១ ដើម្បីរកវិធីឲ្យអត្តពលិកនៃប្រទេសស្ថិតនៅអឺរ៉ុបមួយនេះមានសិទ្ធិចូលរួមបានន័យក្រោមទង់ជាតិអូឡាំពិក៕