(អាហ្វ្រិក)៖ ក្រុមហ៊ុនផលិតឱសថ គួរតែលក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ឲ្យទៅបណ្តាប្រទេសនៅទ្វីបអាហ្វ្រិក ក្នុងអត្រាបញ្ចុះតម្លៃ និងអនុញ្ញាតឲ្យពួកគេផលិតក្នុងស្រុក ដើម្បីកាត់បន្ថយតម្លៃ, នេះបើតាមសម្តីលោក John Nkengasong ប្រធានមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺអាហ្វ្រិក (CDC) ហើយត្រូវបានចុះផ្សាយ ដោយសារព័ត៌មាន CNA នាយប់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០នេះ។

អាហ្វ្រិក មានបំណងចាក់វ៉ាក់សាំង ឲ្យប្រជាជនប្រមាណ៦០ភាគរយ នៃអត្រាប្រជាជនសរុប១,៣ពាន់លាននាក់របស់ខ្លួន នៅក្នុងរយៈពេល២ឆ្នាំក្រោយ។ ប៉ុន្តែអាចនឹងត្រូវការពេលវេលាច្រើនឆ្នាំ ដើម្បីចាក់វ៉ាក់សាំងនេះ, នេះបើតាមការលើកឡើងរបស់លោក John Nkengasong។

ប្រទេសជាច្រើននៅទ្វីបអាហ្វ្រិក កំពុងពឹងផ្អែកទៅលើស្ថាប័ន COVAX ដែលមានគម្រោងបែងចែក វ៉ាក់សាំងបង្ការជំងឺ COVID-19 ជាសាកល ដឹកនាំដោយអង្គការសុខភាពពិភពលោក ដែលកំពុងធ្វើការជាមួយនឹងតម្លៃទាប សម្រាប់ប្រជាជន នៅប្រទេសក្រីក្រ និងប្រទេសមានចំណូលមធ្យម៕