(ប្រេស៊ីល)៖ ក្រុមហ៊ុនផលិតរថយន្ត Mercedes Benz របស់អាល្លឺម៉ង់ នៅថ្ងៃព្រហស្បត្តិ៍នេះ បានឲ្យដឹងថា ខ្លួននឹងបញ្ចប់ការផលិតរថយន្តសេរីទំនើប របស់ខ្លួន នៅក្នុងប្រទេសប្រេស៊ីល ដោយបិទរោងចក្រតូចមួយ ដែលរោងចក្រនេះសាងសង់ឡើង ដើម្បីផលិតរថយន្តទំនើប មានទីតាំងស្ថិតនៅទីក្រុង Iraccemapolis ដែលកំពុងចំណាយលើបុគ្គលិក ប្រមាណ៣៧០កន្លែង, នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាយប់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០នេះ។

ក្រុមហ៊ុន បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការរីករាលដាល នៃវីរ៉ុស COVID-19 បានបណ្តាលឲ្យតម្រូវការរថយន្តទំនើប មានការធ្លាក់ចុះ ដែលវាបានធ្វើឲ្យមិនមាននិរន្តរភាព ដើម្បីបន្តបើករោងចក្រនេះ៕