(មេនឆេស្ទើ)៖ កុមារាវ័យ ១១ឆ្នាំ Kai ដែលត្រូវជាកូនប្រុសរបស់ Wayne Rooney បានព្រមព្រៀងចុះកិច្ចសន្យាលេងឲ្យបិសាចក្រហម Manchester United ក្រោមតម្លៃពលកម្ម និងកិច្ចសន្យាបិទជិត។
Man Utd ជាក្លិបរបស់ឪពុករបស់ Kai លេងនៅចន្លោះឆ្នាំ២០០៤ ដល់ឆ្នាំ២០១៧ ហើយក៏ជា Top scorer ប្រចាំក្លិបនេះ ដែលរកបាន ២៥៣គ្រាប់ពីការចូលលេងសរុបបានចំនួន ៥៥៩ប្រកួតដែលពុំទាន់មានកីឡាកររូបបំបែកបានឡើយ។
Rooney ដែលមានវ័យ ៣៤ឆ្នាំបានកំពុងលេងឲ្យក្លិប Derby County ស្ថិតក្នុងលីគលំដាប់ទី២ អង់គ្លេស Championship នោះបានបង្ហោះសារនៅលើបណ្តាញសង្គមថា «វាជាថ្ងៃដ៏មានមោទនភាពបំផុតដែល Kai បានចុះកិច្ចសន្យាលេងឲ្យក្លិប Manchester United។ សូមប្រឹងប្រែងឡើងកូនប្រុស»។
Kai នឹងពាក់អាវលេខ១០ ដូចទៅនឹងឪពុក Wayne Rooney ដែរ៕