(ភ្នំពេញ)៖ realme ដែលជាម៉ាកស្មាតហ្វូន ដែលមានការរីកលូតលាស់លឿនបំផុត នៅលើពិភពលោក នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០នេះ បានដាក់ប្រកាសជាផ្លូវការនូវតុក្កតា តំណាង «realmeow» ក្នុងនាមជា Chief Trendsetting Officer ។ realmeow ត្រូវបានបំផុសគំនិតដោយសត្វឆ្មាការរចនាទាន់សម័យតំណាងឲ្យ realme មានភាពវ័យ ក្មេងហ៊ានឆ្ពោះទៅមុខ ឯករាជ្យ វាយបំបែកនូវអ្វីថ្មី ក្លាហាន និងភាពជឿជាក់។
realmeow តុក្កតាតំណាងរបស់ realme ត្រូវបានបង្កើតរួមគ្នាដោយ realme និងលោក Mark A. Walsh ដែលជាអ្នកដឹកនាំគំនូរជីវចលដ៏ល្បីល្បាញលើពិភពលោក។ លោក Mark គឺជាអ្នកដឹកនាំរឿងគំនូរជីវចល Finding Nemo និងជាអ្នកបង្កើតតួអង្គនៃរឿង Monster Inc។ លោកជឿជាក់យ៉ាងមុតមាំថា រូបភាពដែលមានភាពទាន់សម័យ បុគ្កលិកលក្ខណជាមួយនឹងមានស្មារតីជាខ្លួនឯង ទើបអាចទទួលបានប្រជាប្រិយភាព។ វាត្រូវបន្តផ្សព្វផ្សាយដល់មនុស្សគ្រប់គ្នា មិនថាមានការលំបាក និងឧបសគ្គអ្វីក៏ដោយ ហើយតែងតែជំនះដោយភាពក្លាហាន ឆ្ពោះទៅមុខជានិច្ច។ ដូច្នេះក្នុងនាមជា Creative Directorនៃ realme Design Studio លោកបានសហការជាមួយ realme បង្កើតបាននូវ realmeow ដែលមានរូបរាងទាន់សម័យ និងមានភាពឯករាជ្យក្លាហាន។
ក្នុងនាមជាម៉ាកពេញនិយមផ្នែកបច្ចេកវិទ្យាមួយ realme បានប្តេជ្ញាចិត្តនាំយកនូវរបត់ថ្មីមួយ ចូលទៅក្នុងឧស្សាហកម្មបច្ចេកវិទ្យា realme បានដើរហួសស្តង់ដារធម្មតា ហើយបានរកឃើញថា ភាពទាន់សម័យពេញនិយម និងបច្ចេកវិទ្យានឹងទទួលបានការគាំទ្រយ៉ាងខ្លាំង។ realmeow ត្រូវបានបង្កើតរួមគ្នាដោយ realme និងអ្នកដឹកនាំរឿង គំនូរជីវចលល្បីឈ្មោះ លោក Mark A. Walsh។
realmeow មិនត្រឹមតែរួមបញ្ចូលជាមួយនឹងវប្បធម៍ street & HIP HOP ថែមទាំងមានរួមបញ្ចូលជាមួយនឹងគំនូរសិល្បះ និងចម្លាក់ផងដែរ ដែលមើលទៅមានរូបរាង គួរឲ្យចាប់អារម្មណ៍។ realmeow មានតួរខ្លួនពណ៌លឿង និងមានវ៉ែនតាពណ៌ខ្មៅ រំលេចចេញជាពណ៌យ៉ាងស្រស់ស្អាតនេះ គឺរួមបញ្ចូលជាមួយនឹងភាពពេញនិយម នៃវប្បធម៍អាមេរិក។
realme យល់ថាតុក្កតាតំណាងដែលទាន់សម័យគឺជាឧបករណ៍កណ្តាលមួយសម្រាប់អ្នកប្រើប្រាស់ ដើម្បីទាក់ទងនិងស្វែងយល់ពីវប្បធម៌ដែលទាន់សម័យ នាំយកស្មារតី នៃម៉ាកនិងសិល្បៈនៃការលេងរួមបញ្ចូលគ្នា ក្លាយទៅជាគន្លឹះស្មារតីរវាង realmeនិងអ្នកគាំទ្រវ័យក្មេង។ លោកMark និងក្រុមអ្នករចនានៃ realme បានសម្រេចជ្រើសយក សត្វឆ្មា ដែលជាសត្វអាថ៌កំបាំងដែលមកពីភពក្រៅ និងជារបត់ថ្មីពេញនិយមនៅភពក្រៅគឺ realmeow ។ វាឆ្លាតមានភាពក្លាហាន មកភពផែនដីក្នុងគោលបំណង ផ្សព្វផ្សាយវប្បធម៍ពេញនិយម និងពោរពេញដោយថាមពលគ្មានដែនកំណត់។
realme ជឿជាក់ថា យុវវ័យគ្រប់រូបដែលស្រលាញ់ការរស់នៅទាំងអស់ក្នុងចិត្តប្រាកដជាមានដៃគូរបត់ថ្មីពេញនិយមសម្រាប់ខ្លួនឯង ហើយ realmeow គឺជាដៃគូររបត់ថ្មី ពេញនិយមពិតប្រាកដរបស់អ្នកគាំទ្រទាំងអស់ មានជាមួយនឹងស្មារតីហ៊ានឆ្ពោះទៅមុខនិងហ៊ានធ្វើជាខ្លួនឯងដែលតំណាងដោយ realme និងអ្នកគាំទ្រ ហើយតែងតែ ប្រកាសប្រាប់ពិភពលោកថា នេះជាវប្បធម៌ទាន់សម័យរបស់យើង។
realme ជាម៉ាកពេញនិយមផ្នែកបច្ចេកវិទ្យា បានប្តេជ្ញានាំវប្បធម៍ពេញនិយមចូលក្នុងឧស្សាហកម្មបច្ចេកវិទ្យាបង្កើតនូវបច្ចេកវិទ្យាពេញនិយមពិតប្រាកដ សម្រាប់យុវវ័យ ប្រើប្រាស់នូវវិធីផ្សព្វផ្សាយវប្បធម៍ពេញនិយម និងបច្ចេកវិទ្យាខ្ពស់ដែលសមស្រប និងសក្តិសមបំផុតសម្រាប់យុវវ័យ។ នាពេលអនាគត realme នឹងដាក់បង្ហាញស្មាតហ្វូន realmeow Special Edition និងផលិតផល AIoT បន្តបង្កើតនូវការរស់នៅឆ្លាតវៃ និងពេញនិយមដល់យុវវ័យ៕