(ភ្នំពេញ)៖ បទចម្រៀង «កុំរាំកៀកគ្នា» និពន្ធនិងសម្រួលតន្ត្រីដោយ Sovath Sareyvoth ដែលត្រូវបានគេស្គាល់ថា ជាកូនប្រុសបង្កើត របស់កំពូលតារាចម្រៀងលោក ព្រាប សុវត្ថិ កំពុងតែទទួលបានគាំទ្រជាច្រើន លើបណ្ដាញសង្គម មិនត្រឹមតែយុវវ័យទេ សូម្បីតែភរិយារបស់លោកក៏អត់ទ្រាំមិនបាន គ្រលែងចង្កេះរាំលេងជាមួយប្ដីឡើងម៉ាអស់ដៃតែម្ដង។

បទចម្រៀង «កុំរាំកៀកគ្នា» និពន្ធ melody និពន្ធទំនុកច្រៀងដោយ ទុយ ច័ន្ទមុនី, និពន្ធបទភ្លេង និងសម្រួលបទភ្លេងដោយ Sovath Sereyvuth។ បទចម្រៀងមួយបទនេះ ក្រៅពីសម្រាប់បម្រើអារម្មណ៍ឲ្យប្រិយមិត្ត រាំ លេងសប្បាយប៉ុណ្ណោះទេ ថែមតាំងមានខ្លឹមសារអប់រំ ពីការរក្សាគម្លាតសុវត្ថិភាព ស្របពេលដែលបច្ចុប្បន្ន ពិភពលោកកំពុងទទួលរងនូវការរីករាលដាល ដោយជំងឺដ៏កាចសាហាវកូវីដ១៩នេះ។

ចង់ដឹងថា ប្រពន្ធរបស់កំពូលតារាចម្រៀងលោក ព្រាប សុវត្ថិ គ្រលែងចង្កេះជាមួយស្វាមី ឡូយយ៉ាងណានោះ តោះ សូមទស្សនាទាំងអស់គ្នា៖