(ចិន)៖ ក្បាច់គុនតៃជី (Tai Chi) ជាសិល្បៈក្បាច់គុនបុរាណ មានអាយុកាលរាប់សតវត្សរ៍របស់ប្រទេសចិន ហើយបច្ចុប្បន្នមានភាពពេញនិយមជាទម្រង់សម្រាប់ការ ហាត់ប្រាណនោះ, ត្រូវបានសរសេរនៅក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី របស់អង្គការ UNESCO ហើយ កាលពីល្ងាចថ្ងៃព្រហស្បត្តិ៍ (ម៉ោងនៅប៉េកាំង), នេះបើយោងតាមសារព័ត៌មានស៊ិនហួ ចេញផ្សាយនាយប់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០នេះ។

តាមការបញ្ជាក់ពីក្រសួងវប្បធម៌ និងទេសចរណ៍របស់ចិន បានឲ្យដឹងថា ការដាក់បញ្ចូលក្បាច់គុនតៃជីនាពេលនេះ បានបង្ហាញឲ្យឃើញថា បច្ចុប្បន្ននេះប្រទេសចិន មានបេតិកភណ្ឌវប្បធម៌អរូបី ចំនួន៤២ហើយ ដែលបានចុះនៅក្នុងបញ្ជីរបស់អង្គការ UNESCO ជាប់ចំណាត់ថ្នាក់ទីមួយនៅលើពិភពលោក៕