(ម៉ូនិច)៖ ក្លិបបាល់ទាត់ Schalke របស់អាល្លឺម៉ង់បានសម្រេចបញ្ចប់តួនាទីគ្រូបង្វឹកលោក Manuel Baum ដោយដឹកនាំលេងបាន ១០ប្រកួតស្មើនឹង ៧៩ថ្ងៃ មិនដែលឈ្នះសោះក្នុងលីគកំពូល Bundesliga រដូវកាលឆ្នាំ២០២០-២០២១ នេះ។

បុរសសញ្ជាតិហូឡង់ លោក Huub Stevens នឹងចូលកាន់តំណែងក្នុងក្លិប Schalke ជាលើកទី៤ និងរំពឹងជួយក្លិបដែលកំពុងលិចលង់នៅបាតតារាងបានវិញផងដែរ ជាមួយនឹងការលេង ២៨ប្រកួតមិនដែលឈ្នះទាល់តែសោះ។
គ្រូបង្វឹកថ្មីវ័យ ៦៧ឆ្នាំ Stevens ជាអតីត Legend របស់ Schalke ដែលបានលេងឲ្យក្លិបនេះរហូតឈ្នះពាន UEFA Cup ម្តងកាលឆ្នាំ១៩៩៧។

ចំណែកលោក Manuel Baum វិញត្រូវបានតែងតាំងជំនួសកន្លែងលោក David Wagner ដែលត្រូវបានបណ្តេញចេញដូចគ្នាដែលជាគ្រូបង្វឹកទី៣ ក្នុងរដូវកាលនេះ មុនពេលដឹកនាំលេង ១០ប្រកួតដោយពុំមានជ័យជម្នះសោះ ធ្វើឲ្យ Schalke ធ្លាក់ដល់លេខរៀងទី១៨ បាតតារាងដោយទើបរកបាន ៤ពិន្ទុក្នុងចំណោម ១២ប្រកួតរបស់ពួកគេ៕