(ដកម៉ាន់)៖ Youssoufa Moukoko បានក្លាយជាកីឡាករដែលមានវ័យទើបតែ ១៦ឆ្នាំ និង ២៨ថ្ងៃប៉ុណ្ណោះ ដែលរកគ្រាប់បាល់ស៊ុតបញ្ចូលទីក្នុងលីគកំពូលអាល្លឺម៉ង់ Bundeslia ដែលត្រូវបានដាក់ចូលលេងក្នុងជំនួប Borussia Dortmund បានប្រកួតចាញ់ម្ចាស់ផ្ទះ Unions Berlin នារាត្រីថ្ងៃសុក្រ ទី១៨ ខែធ្នូ ឆ្នាំ២០២០។
១គ្រាប់របស់ Moukoko គឺបានកើតឡើងនៅនាទី៦០ ដែលជាគ្រាប់តាមបានស្មើ ១-១ វិញរបស់ Borussia Dortmund ក្រោយពេល Taiwo Awoyini រកបានគ្រាប់នាំមុខត្រឹម ៣នាទីប៉ុណ្ណោះ មុនពេលរបូតគ្រាប់ទី២ វិញទៀតនៅនាទី៧៨ ពីការធ្វើបានសម្រេចដោយកីឡាករ Marvin Friedrich។
Moukoko ក៏បានបំបែកកំណត់ត្រាចាស់របស់កីឡាករ Florian Wirtz នៃក្លិប Bayer Leverkusen ដែលរកគ្រាប់ស៊ុតបញ្ចូលទីនៅ Bundeslia តាំងពីគេមានវ័យ ១៧ឆ្នាំប៉ុណ្ណោះ៕