(កាតា)៖ ក្រុមអ្នកគាំទ្រ នឹងត្រូវអនុញ្ញាតឲ្យចូលរួម នៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ នៃព្រឹត្តិការណ៍ បាល់ទាត់ Asian Champions League នៅថ្ងៃសៅរ៍ រវាងក្រុម Persepolis និងក្រុម Ulsan Hyundai នៅទីក្រុង Doha ប្រទេសកាតា, ដែលនេះជាលើកដំបូង សម្រាប់ក្រុមអ្នកគាំទ្រ នឹងត្រូវបានអនុញ្ញាត ឲ្យចូលទស្សនាការប្រកួត ចាប់តាំងពីការប្រកួត ត្រូវបានផ្អាក កាលពីខែមីនា ដោយសារតែការរីករាលដាល នៃវីរ៉ុស COVID-19, នេះបើយោងតាមសារព័ត៌មាន CNA នាយប់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០នេះ។
សហព័ន្ធបាល់ទាត់អាស៊ាន បានប្រកាសឡើង មុនមួយថ្ងៃ ដែលជាការសម្រេចចិត្ត រវាងក្លិបមកពីប្រទេសអ៊ីរ៉ង់ និងកូរ៉េខាងត្បូង ដោយក្រុមអ្នកគាំទ្រ មានសរុប៣០ភាគរយ នៃសមត្ថភាពរបស់ពហុកីឡដ្ឋាន ដែលនឹងត្រូវបានអនុញ្ញាតឲ្យចូល ក្នុងពហុកីឡដ្ឋាន Al Janoub Stadium ដែលអាចផ្ទុកអ្នកទស្សនា បាន៤០,០០០នាក់នោះ។
អ្នកគាំទ្រទាំងអស់ នឹងតម្រូវមានលទ្ធផលអវិជ្ជមាន នៃវីរ៉ុស COVID-19។
គួររំលឹកថា អាជ្ញាធរកាតា កាលដើមខែនេះ បានអនុញ្ញាតឲ្យអ្នកគាំទ្រ ចូលរួមទស្សនាការប្រកួត នៅទីក្រុង Doha ជាមួយនឹងមនុស្ស១,០៤៤នាក់ ត្រូវបានអនុញ្ញាតឲ្យចូលទស្សនា ការប្រកួតវគ្គជម្រុះ World Cup ឆ្នាំ២០២២ របស់ក្រុមជម្រើសជាតិ ដែលប្រកួតតទល់ ជាមួយនឹងក្រុមជម្រើសជាតិបង់ក្លាដេស៕