(ភ្នំពេញ)៖ បច្ចុប្បន្ននេះ តម្រូវការទូទាត់តាមបែបឌីជីថលកាន់តែជឿនលឿនទៅៗ នឹងត្រូវការជាចាំបាច់ចំពោះការទូទាត់ប្រាក់សេវាកម្មផ្សេងៗ ដើម្បីកាន់តែលឿន និង ឆាប់រហ័សទាន់ពេលវេលាព្រមទាំងមិនចាំបាច់កាន់និងទុកដាក់ថវិការចំនួនច្រើនតាមខ្លួនផងនោះ។
អតិថិជនកាន់តែចាប់អារម្មណ៍នឹងបានផ្លាស់ប្តូរការទូទាត់ប្រាក់សេវាកម្មដោយផ្ទាល់មកជាការទូទាត់តាមបែបឌីជីថលវិញម្តង ដោយពុំចាំបាច់ចំណាយពេលយូរ ឬ ពុំមានពេលវេលាគ្រប់គ្រាន់ក្នុងការរង់ចាំទូទាត់ដោយផ្ទាល់ និង មិនតម្រូវក្នុងការកាន់ប្រាក់សុទ្ធចំនួនច្រើន ព្រមទាំងធានាសុវត្ថិភាពផ្ទាល់ខ្លួនផងដែរនោះ។
ជាពិសេសគឺការចូលរួមទប់ស្កាត់ការចម្លងនិងរីករាលដាលពីជំងឺCOVID-19 ដែលជាមេរោគងាយក្នុងការចម្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតយ៉ាងឆាប់រហ័សតាមការប្រាស្រ័យទាក់ទងគ្នា ឬ តាមការប៉ះពាល់ដោយផ្ទាល់តាមរយៈវត្ថុប្រើប្រាស់ផ្សេងៗ។
ឥឡូវនេះ Metfone Internet WiFi បានសហការនិងចូលរួមទប់ស្កាត់ចំពោះការរីករាលដាល់នៃជំងឺកូវីដ ហើយបានជួយសម្រួល និង ផ្តល់ជូននៅភាពងាយស្រួលដោយបានសហការជាមួយដៃគូធនាគារដែលកំពុងតែឈានមុនគេផ្នែកការទូទាត់តាមបែបឌីជីថល និង ភ្នាក់ងារទូទាត់សេវាកម្មដែលឆាប់រហ័សនិងមានសុវត្ថិភាពជាងមុននោះដោយអតិថិជន អ៊ីនធឺណិតរបស់មិត្តហ្វូនវ៉ាយហ្វាយ អាចទូទាត់បានតាមរយៈដៃគូសហការខាងក្រោមនេះដែលមានដូចជា៖
* អតិថិជនអាចទូទាត់ប្រាក់បានតាមរយៈ eMoney App នឹងចំណេញបាន 5% ត្រលប់ពីការទូទាត់ផងដែរ
* អតិថិជនក៏អាចទូទាត់ប្រាក់តាមរយៈ ABA Mobile App របស់ធនាគារ ABA
* និងតាមរយៈ ACLEDA Unity ToanChet របស់ធនាគារអេស៊ីលីដា បានផងដែរ
អតិថិជនគ្រាន់តែមាន App របស់ធនាគារ ឬភ្នាក់ងារវេលុយទាំងអស់នេះ អតិថិជនកាន់តែងាយស្រួលជាងមុន ព្រមទាំងចំណេញពេលវេលាច្រើនផងដែរ ។ ចំពោះការទូទាត់ប្រាក់សេវាកម្ម អតិថិជនគ្រាន់តែចំណាយពេលមិនដល់មួយនាទីផង អតិថិជននឹងទូទាត់បង់ប្រាក់សេវាកម្មរបស់ Metfone Internet WiFi រួចជាការស្រេច។
ព័ត៌មានលម្អិត៖ សូមទំនាក់ទំនងមកកាន់លេខទូរស័ព្ទខាងក្រោមនេះ៖ 023 62 88888 ឬ 0976 197 197