(ភ្នំពេញ)៖ គតិបណ្ឌិតទាំង ៥ នាថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០នេះ ត្រូវបានដកស្រង់ចេញពីបុគ្គលល្បីៗនៅជុំវិញពិភពលោក ដែល Fresh News Plus ខិតខំសម្រិតសម្រាំងយកមកផ្សព្វផ្សាយ។

គតិបណ្ឌិតទាំងប្រាំនោះ រួមមាន៖

១៖ ពេលខឹង កុំទាន់អាលនិយាយ ចាំត្រជាក់ចិត្តសិន សឹមនិយាយ ក៏មិនទាន់ហួសពេលដែរ (ព្រះភិក្ខុ គូ សុភាព)។

២៖ ខឹងអាចធ្វើឱ្យប្រាជ្ញាខ្លួនឯងចុះខ្សោយ (ឆាវ ឆាវ)។

៣៖ គ្មានជណ្ដើរយន្តឡើងទៅរកភាពជោគជ័យទេ អ្នកត្រូវតែឡើងតាមកាំជណ្ដើរម្ដងមួយកាំៗ។

៤៖ ភាពជោគជ័យ គឺធ្វើដំណើរពីភាពបរាជ័យមួយទៅភាពបរាជ័យមួយទៀត ដោយមិនបោះបង់ការប្រឹងប្រែងនោះឡើយ (វិនស្តុន ឆឺឈីល)។

៥៖ គន្លឹះសំខាន់ម្យ៉ាងក្នុងការសម្រេចជោគជ័យ គឺការជឿជាក់លើខ្លួនឯង រីឯគន្លឹះសំខាន់ក្នុងការសាងការជឿជាក់លើខ្លួនឯង គឺការត្រៀមខ្លួន (អាធ័រ អេស)៕