(ភ្នំពេញ)៖ សម្រាប់ឆ្នាំសិក្សាថ្មី ២០២០-២០២១ ដែលនឹងចាប់ផ្តើមនៅថ្ងៃទី ២០ ខែមករាខាងមុខនេះ AUPP ទទួលសិស្សានុសិស្សឱ្យចូលរៀនមានចំនួនកំណត់ត្រឹមតែ ២៥០ នាក់ដំបូងប៉ុណ្ណោះ។

ក្នុងនោះ AUPP ទទួលសិស្សពី ១០០ ទៅ១១០នាក់ សម្រាប់មុខជំនាញគ្រប់គ្រងធុរកិច្ច ៣៧ ទៅ៤០នាក់សម្រាប់មុខជំនាញច្បាប់ ៣៧ ទៅ៤០នាក់សម្រាប់មុខជំនាញកិច្ចការសកល ២៥ ទៅ៣០នាក់សម្រាប់មុខជំនាញទេសចរណ៍ និង បដិសណ្ឋារកិច្ច ២៥ ទៅ៣០នាក់សម្រាប់មុខជំនាញគ្រប់គ្រងបច្ចេកវិទ្យាព័ត៌មានវិទ្យា និង ២៥ ទៅ៣០នាក់សម្រាប់មុខជំនាញបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន។

សម្រាប់បរិញ្ញាបត្របច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន AUPP នឹងបណ្តុះបណ្តាលប្អូនៗនូវជំនាញ ៤ធំៗបន្ថែមទៀតគឺ៖
១. វិស្វកម្មទិន្នន័យ និងសូហ្វវែរ (Data and Software Engineering)
២. ប្រព័ន្ធគ្រប់គ្រងព័ត៌មានវិទ្យា (Management Information Systems)
៣. ទូរគមនាគមន៍ (Telecommunications)
៤. ហេដ្ឋារចនាសម្ព័ន្ធបណ្តាញ និងសន្តិសុខលើប្រព័ន្ធអ៊ីនធឺណេត (Network Infrastructure and Cyber Security)

លើសពីនេះ AUPP នឹងដាក់ឲ្យប្រើប្រាស់នូវមជ្ឈមណ្ឌលបច្ចេកវិទ្យាដ៏ធំមួយនៅដើមឆ្នាំ២០២១នេះ ដែលត្រូវបានហៅថា AUPP Tech Center ដែលជាកន្លែងប្រមូលផ្ដុំដោយក្រុមហ៊ុនបច្ចេកវិទ្យាធំៗ ហើយវាក៏ជាកន្លែងសម្រាប់និស្សិតធ្វើការស្រាវជ្រាវ និងអនុវត្តគម្រោងជាក់ស្ដែង ព្រមទាំងទទួលបានការឧបត្ថម្ភផ្សេងៗសម្រាប់ក្រុមនិស្សិតណាមួយដែលចង់បង្កើតជា Startup group ផងដែរ។

សិស្សានុសិស្សដែលមានចំណាប់អារម្មណ៍ អាចបំពេញពាក្យចូលរៀន តាមរយៈគេហទំព័រ AUPP បន្ទាប់មក ធ្វើការប្រឡងភាសាអង់គ្លេស ឬសម្ភាសន៍ រួចពួកគេនឹងត្រូវធ្វើការប្រឡងតេស្តសមត្ថភាព (Entrance Examination) ដែលរៀបចំដោយសាកលវិទ្យាល័យ AUPP។

មុខវិជ្ជាសម្រាប់ប្រឡង រួមមាន អក្សរសាស្ត្រខ្មែរ គណិតវិទ្យា រូបវិទ្យា គីមីវិទ្យា ប្រវត្តិវិទ្យា និងចំណេះដឹងទូទៅ។ ប្អូនៗអាចរកមើលឯកសារជំនួយផ្សេងៗក្នុង ក្រុម “BACII Online Prep Class 2020” តាមរយៈ https://www.facebook.com/groups/1182165435486437

និស្សិតដែលមានបំណងផ្ទេរការសិក្សាត្រូវផ្តល់ជូននូវឯកសារថតចំលងផ្លូវការនៃសាកលវិទ្យាល័យដែលអ្នកកំពុងសិក្សាមកសាកលវិទ្យាល័យ AUPP។

ចាប់ផ្តើមផ្តល់ប្រឹក្សាយោបល់អប់រំ និងទទួលពាក្យចូលរៀន រៀងរាល់ថ្ងៃចន្ទ ដល់សុក្រ ពីម៉ោង ៨ព្រឹក ដល់ម៉ោង៥ល្ងាច និងថ្ងៃសៅរ៍ ពីម៉ោង ៩ព្រឹក ដល់ម៉ោង ១ថ្ងៃត្រង់។

សម្រាប់ព័ត៌មានលម្អិត សូមទំនាក់ទំនងមកកាន់ទូរស័ព្ទលេខ៖ ០២៣-៩៩០-០២៣/ ០១២-២៦៦-៦៣១ ឬអ៊ីមែល: [email protected] , គេហទំព័រ៖ www.aupp.edu.kh

អាសយដ្ឋាន៖ ផ្ទះលេខ ២៧៨H ផ្លូវ ២០១R, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រ ៦, ខណ្ឌឬស្សីកែវ, រាជធានីភ្នំពេញ