(ឡាវ)៖ ក្រុមហ៊ុន Huawei ជួយកសាងផ្លូវល្បឿនលឿនដំបូងគេ នៅក្នុងប្រទេសឡាវ ដែលជាដំណាក់កាលទីមួយ នៃផ្លូវល្បឿនលឿន ឡាវ-ចិន ពីទីក្រុងវៀងចន្ទន៍ ទៅតំបន់វាងវៀង និងត្រូវបានគេស្គាល់ថា ជាផ្លូវល្បឿនលឿនវៀងច័ន្ទ-វាងវៀង (Vientiane-VangVieng Expressway) ដែលត្រូវបានអភិវឌ្ឍរួមគ្នាដោយក្រុមហ៊ុន យូនណាន (Yunnan Construction and Investment Holding Group) ដោយមានកិច្ចសហប្រតិបត្តិការជាមួយរដ្ឋាភិបាលឡាវ ត្រូវបានបើកជាដំណើរការជាផ្លូវការនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០។
គម្រោងនេះនឹងបញ្ចប់ប្រវត្តិ នៃភាពអវត្តមាននៃផ្លូវល្បឿនលឿន នៅប្រទេសឡាវ ខណៈការធ្វើដំណើរពីវៀងច័ន្ទទៅវៀងច័ន្ទ-វាងវៀង ចំណាយពេលតែ១ម៉ោងប៉ុណ្ណោះ ដែលសន្សំបានពេលវេលា២ម៉ោងកន្លះ ហើយវានឹងជំរុញការអភិវឌ្ឍធនធាន នៅក្នុងតំបន់ឱ្យមានប្រសិទ្ធិភាព និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនឡាវ ដែលរស់នៅតាមដងវិថីនោះ។ លើសពីនេះផ្លូវល្បឿនលឿននេះ ក៏បានជួយឱ្យកិច្ចសហប្រតិបត្តិការស៊ីជម្រៅរវាងពាណិជ្ជកម្ម, សេដ្ឋកិច្ច, សង្គម និងការផ្លាស់ប្តូរវប្បធម៌រ វាងចិន និងឡាវផងដែរ។
ផ្លូវល្បឿនលឿនវៀងច័ន្ទ-វាងវៀង គឺជាផ្លូវល្បឿនលឿនឌីជីថលដំបូងគេនៅប្រទេសឡាវ។ ក្រុមហ៊ុន Huawei បានសហការជាមួយដៃគូរបស់ខ្លួន គឺក្រុមហ៊ុនយូនណាន ហួយយានអេឡិចត្រូនិក ដើម្បីបង្កើតឱ្យមានសុវត្ថិភាព ស្ថិរភាព និងភាពឆ្លាតវៃផ្នែកបច្ចេកវិទ្យាព័ត៌មានវិទ្យាសម្រាប់ផ្លូវល្បឿនលឿននេះ, ដោយផ្អែកលើបច្ចេកវិទ្យាព័ត៌មាន និងគមនាគមន៍ឈានមុខគេលើពិភពលោក (ICT), ការផ្ទុកទិន្ន័យកុំព្យូទ័រ (Cloud Computing), អ៊ីនធឺណិតគ្មានដែនកំណត់ (Internet of Things IoT) និងប្រព័ន្ធគ្រប់គ្រងសន្តិសុខ។
ឧបករណ៍ទំនាក់ទំនង និងបញ្ជូនទិន្នន័យរបស់ក្រុមហ៊ុន Huawei ត្រូវបានដាក់ពង្រាយនៅតាមបណ្តោយផ្លូវល្បឿនលឿននេះ ដើម្បីបង្កើតការយល់ឃើញឌីជីថល, អន្តរកម្ម, ការបញ្ជូន និងកម្មវិធីដំណោះស្រាយបញ្ចូលគ្នា ដែលប្រើការវិភាគទិន្នន័យខ្នាតធំ និងមធ្យោបាយបច្ចេកទេសផ្សេងទៀត ដើម្បីអនុវត្តដំណោះស្រាយគ្រប់សេណារីយ៉ូ ទាំងអស់ ដូចជាការត្រួតពិនិត្យវៃឆ្លាតតាមពេលវេលាជាក់ស្តែង, ការសាកថ្មឆ្លាតវៃ, ការឆ្លើយតបបញ្ហាបន្ទាន់ និងការវិភាគសម្រេចចិត្ត។
នៅឆ្នាំ២០២១ បណ្តាញ 5G ដែលត្រូវបានសាងសង់នៅក្នុងប្រទេសឡាវ នឹងត្រូវបានបញ្ចូលជាមួយផ្លូវល្បឿនលឿននេះផងដែរ។ បច្ចេកវិទ្យា 5G+AI នាពេលអនាគត នឹងធ្វើឱ្យប្រសើរឡើងនូវកម្រិតផ្លូវល្បឿនលឿនបន្ថែមទៀត ហើយនឹងជួយសម្រួលដល់ការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធក្នុងប្រទេសឡាវ។
ចំណុចចាប់ផ្តើមនៃផ្លូវល្បឿនលឿនវៀងច័ន្ទ-វាងវៀង មានទីតាំងស្ថិតនៅក្នុងទីក្រុងវៀងច័ន្ទ ដែលជារដ្ឋធានីរបស់ប្រទេសឡាវ ហើយចំណុចបញ្ចប់ គឺមានមូលដ្ឋាននៅក្នុង ទីក្រុងទេសចរណ៍ ដ៏ល្បីល្បាញមួយនៅក្នុងប្រទេសឡាវ។ ការបើកផ្លូវល្បឿនលឿននេះ វានឹងធ្វើឱ្យប្រសើរឡើងនូវលក្ខខណ្ឌនៃការដឹកជញ្ជូន តាមមូលដ្ឋានយ៉ាងច្រើន, លំអប្រសិទ្ធភាពដឹកជញ្ជូន, ជម្រុញការអភិវឌ្ឍសេដ្ឋកិច្ច និងទេសចរណ៍នៅតាមបណ្តោយវិថី និងផ្តល់អត្ថប្រយោជន៍ដល់ប្រជាជនក្នុងតំបន់។
អ្នកនាង ហ្វុកខាំ (Phokham) បុគ្គលិកសណ្ឋាគារ Tmark Hotel នៅទីក្រុងវាងវៀង បានឱ្យដឹងថា មានការកក់បន្ទប់សណ្ឋាគារ មានការកើនឡើងគួរឱ្យកត់សំគាល់ នៅក្នុង អំឡុងពេលនេះភ្ញៀវទេសចរ ក៏បង្ហាញការកោតសរសើរ ចំពោះបទពិសោធន៍នៃការធ្វើដំណើរលើផ្លូវល្បឿនលឿនវៀងច័ន្ទ-វាងវៀង ដោយបានរួមបញ្ចូលសំណង់ បច្ចេកវិទ្យា និងវិស្វកម្មជាន់ខ្ពស់, បទពិសោធន៍ទំនើប និងបច្ចេកវិទ្យាដើម្បីធានាសុវត្ថិភាពបើកបរជាដើម។ អ្នកនាងជឿជាក់ថា បន្ទាប់ពីបើកផ្លូវល្បឿនលឿននេះ វានឹងជួយជំរុញដល់ វិស័យទេសចរណ៍ និងការអភិវឌ្ឍសេដ្ឋកិច្ច ហើយប្រាក់ចំណូលក៏នឹងកើនឡើងផងដែរ។
លោក តាំង ធ្វើការនៅទីក្រុងវៀងចន្ទ បានឱ្យដឹងដែរថា ផ្លូវល្បឿនលឿននេះធំទូលាយលឿន និងមានសុវត្ថិភាពជាងផ្លូវចាស់។ ពីមុនធ្លាប់បើកបរមួយថ្ងៃពីទីក្រុងវៀងចន្ទន៍ ទៅវាងវៀង ប៉ុន្តែឥឡូវនេះប្រើពេលតែជាងមួយម៉ោង។ នៅក្នុងការប្រើប្រាស់បច្ចេកវិទ្យា ICT វានឹងជួយសម្រួលចរាចរណ៍ល្បឿនលឿន និងមានសណ្តាប់ធ្នាប់ ហើយបច្ចេកវិទ្យា ICT នឹងធ្វើឱ្យចរាចរណ៍កាន់តែរលូន និងងាយស្រួលជាងមុន។
សូមបញ្ជាក់ថា បច្ចេកវិទ្យាព័ត៌មានវិទ្យា (ICT) កំពុងដើរតួយ៉ាងសំខាន់ក្នុងវិស័យដឹកជញ្ជូន និងឧស្សាហកម្មដទៃទៀត ដែលផ្តល់នូវប្រព័ន្ធសុវត្ថិភាព និងភាពងាយស្រួល សម្រាប់ការរស់នៅរបស់ប្រជាជន ហើយវាកំពុងផ្តល់នូវកម្លាំងរុញច្រានយ៉ាងខ្លាំង សម្រាប់ការអភិវឌ្ឍសង្គម ដើម្បីជីវិតវៃឆ្លាតដែលមានការតភ្ជាប់ពេញលេញ៕