(ភ្នំពេញ)៖ បើនិយាយពីការអភិវឌ្ឍអគារពាណិជ្ជកម្ម ផ្សារទំនើប លំនៅឋាន ខុនដូ អ្នកណាៗក៏នាំគ្នាក្រឡេកមើល ទៅទិសខាងត្បូងនៃរាជធានីភ្នំពេញដែរ នាអំឡុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះ តំបន់នេះពិតជាមានសន្ទុះខ្ពស់ និងមានភាពរីកចំរើនខ្លាំង លើសពីការព្យាករណ៍ និងការរំពឹងទុករបស់អ្នកវិនិយោគក្នុងប្រទេស និងអន្តជាតិ ជាពិសេស គឺទៅលើវិស័យអចលនទ្រព្យ។

លោកអ្នកប្រាកដជាធ្លាប់បានឆ្លងកាត់លើមហាវិថីនេះ រួចជាច្រើនដងមកហើយ ដោយផ្ដោតទៅលើសំណង់លំនៅឋាននាៗ ដែលកំពុងតែលេចជារូបរាងប្រកួតប្រជែងគ្នា អមជាមួយនិងអាគារពាណិជ្ជកម្ម សាលាអន្ដរជាតិ មន្ទីរពេទ្យ ទីតាំងកំសាន្ដ រួមទាំងផ្សារទំនើបអ៉ីអនម៉ល៣ ដែល គ្រោងនិងបើកតំណើរការក្នុងរយៈ ពេល ២ទៅ៣ឆ្នាំខាងមុខនេះ។

ស្របជាមួយគ្នានេះ គម្រោង THE RESIDENCE នឹងបើកដំណើរការដាក់លក់ជាផ្លូវការមួយថ្ងៃពេញនៅ ថ្ងៃពុធ ទី២៣ ខែធ្នូ ឆ្នាំ២០២០ ចាប់ពីម៉ោង ៩ព្រឹក រហូតដល់ម៉ោង៦ល្ងាច។

គម្រោង THE RESIDENCE ជាប្រភេទផ្ទះអាជីវកម្មមាន៤ប្រភេទ ដែលមានរចនាបថដ៏ល្អឥតខ្ចោះទាំងក្នុង និងក្រៅផ្ទះធំទូលាយ មានផ្លូវខ្វែងខ្វាត់នៅក្នុងបុរី ផ្ដល់ភាពងាយស្រួលដល់លោកអ្នក ក្នុងការប្រកបអាជីវកម្មគ្រប់ប្រភេទ ឬអាចទុកសម្រាប់រស់នៅ ឬអាចវិនិយោគទិញទុកលក់យកចំណេញ ក៏បាននៅក្នុងពេលអនាគត។ អតិថិជន២០ផ្ទះដំបូងនឹងទទួលបានកាដូរពិសេស រួមជាមួយនឹងវត្ថុអនុស្សាវរីយ៍ជាច្រើនបន្ថែមទៀត។

គម្រោង THE RESIDENCE ពិតជាមានទីតាំងដ៏ល្អដែរ ស្ថិតនៅលើវិថី ៦០ម៉ែត្រ និងចំណាយពេលត្រឹមតែ ៥នាទីពីផ្សារទំនើប AEON Mall 3 ទីតាំងហ៊ុព័ទ្ធទៅដោយសាលារៀនអន្តរជាតិ មន្ទីរពេទ្យ ផ្សារទំនើប អាគារពាណិជ្ជកម្ម និងប្រភេទលំនៅដ្ឋានសំបូរបែបផ្សេងៗជាច្រើនទៀត។

ពាក្យស្លោកគម្រោងថា «អនុញ្ញាតឱ្យយើងខ្ញុំ ផ្តល់ជូនផ្ទះក្នុងក្តីស្រម៉ៃដល់អស់លោកអ្នក» THE RESIDENCE ជាប្រភេទ ផ្ទះអាជីវកម្មបែបថ្មី និងប្រណិត សម្រាប់អតិថិជនដែលមានគោលបំណងមានលំនៅឋាន ក្នុងក្ដីស្រម៉ៃប្រកបដោយ គុណភាព និងមានរចនាបថ ក្នុងការរស់តាមបទដ្ឋានទំនើប និងទាន់សម័យ។ គូសបញ្ជាក់ផងដែរថាគម្រោង THE RESIDENCE មានប្រភេទផ្ទះអាជីវកម្មសរុបចំនួន ៥៧៤ផ្ទះ ស្ថិតនៅលើផ្ទៃដីអភិវឌ្ឍសរុបចំនួន ៨៨ ០០០ម៉ែត្រការ៉ែ ស្ថិតនៅតាមបណ្ដោយវិថី៦០ម៉ែត្រ (ជិតជាមួយនិងមហាវិថីសម្តេចហ៊ុនសែន)។

គម្រោង THE RESIDENCE បានតែងតាំងក្រុមហ៊ុនអចលនទ្រព្យ CBRE Cambodia ដែលជាក្រុមហ៊ុនអចលនទ្រព្យអន្ដរជាតិដ៏ធំមួយ ក្នុងប្រទេសកម្ពុជា ជាភ្នាក់ងារលក់អចលនទ្រព្យផ្ដាច់មុខ ក្នុងនាមជាអ្នកលក់គម្រោង អ្នកស្រី អាន សុធីតា អគ្គនាយិកា ក្រុមហ៊ុន CBRE Cambodia បានបន្ថែមថា «តាមពិតទៅ តំបន់នេះស្ថិតនៅកណ្តាលក្រុងរួចស្រេចទៅហើយ និងជាតំបន់ដែលមានការអភិវឌ្ឍលឿន ដោយសារទីតាំងមានភាពអំណោយផល កៀកនឹងចំណុចកណ្តាលនៃរាជធានីភ្នំពេញ និងជាតំបន់ថ្មី ដែលងាយស្រួលក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ឋ ក៏ដូចជាហេដ្ឋារចនាសម្ព័ន្ឋមេធំៗមួយចំនួន បានរៀបចំល្អប្រសើររួចទៅហើយ។ តំបន់ខាងត្បូងរាជធានីភ្នំពេញ ពិតជាត្រូវការគម្រោងលំនៅឋានបន្ថែមទៀត ដើម្បីស្របទៅនឹងតំរូវការក៏ដូចជាភាពរីកចំរើនផ្នែកពាណិជ្ជកម្ម»។

តាមការព្យាករណ៍របស់អ្នកជំនាញ ផ្នែកអចលនទ្រព្យតំបន់នេះ ក្នុងរយៈពេល ៥ឆ្នាំខាងមុខ នឹងក្លាយជាតំបន់ដ៏ពេញនិយម សម្រាប់ការរស់នៅ និងការធ្វើពាណិជ្ជកម្ម កត្តាទាំងអស់នេះហើយដែល ជម្រុញតំបន់ដ៏ថ្មីស្រឡាងមួយនេះ ឲ្យក្លាយទៅជាតំបន់ដ៏រស់រវើកមួយនាពេលអនាគត ដែរទទួលបាននូវចំណាប់អារម្មណ៍ខ្ពស់ ពីសំណាក់ភ្ញៀវជាតិនិងអន្ដរជាតិ។

សម្រាប់ព័ត៌មានលម្អិតអំពីអចលនទ្រព្យ សូមលោកអ្នក អញ្ជើញមកទស្សនាគម្រោងដោយផ្ទាល់ ដែលមានទីតាំងស្ថិតនៅតាមបណ្ដោយវិថី៦០ម៉ែត្រ (ជាប់នឹងបុរី ប៉េង ហួត ដឺស្តាមេរាហ្កាដិន) ឬ ទំនាក់ទំនងតាមរយៈទូរសព្ទលេខ 096 831 32 33, 088 931 32 33, 078 31 32 33 និងតាមរយៈគេហទំព័រហ្វេសបុក៖ https://www.facebook.com/dlpropertydevelopment ទីតាំងគម្រោង : https://goo.gl/maps/G9u64uMm7V2wtRLEA