(ភ្នំពេញ)៖ ដាប់ប៊ែលយូប៊ី ហ្វាយនែន ឯ.ក (WB Finance Co., ltd) ជាសមាជិកគ្រួសាររបស់ធនាគារ អ៊ូរី ប្រទេសកូរ៉េ បានដាក់ឲ្យប្រើប្រាស់សេវាធនាគារចល័តជំនាន់ថ្មីរបស់ខ្លួន «WB WON Mobile» ដែលនាំមកជូននូវមុខងារ និងលក្ខណៈពិសេសជាច្រើន ជាមួយនឹងរចនាបទដ៏ទំនើប និងទាក់ទាញ ដើម្បីផ្តល់ជូននូវសេវាធនាគារឌីជីថល ឲ្យកាន់តែប្រសើរដល់អតិថិជនរបស់ខ្លួន។

សេវាធនាគារចល័តជំនាន់ថ្មី V2.0 នេះត្រូវបានដាក់ឈ្មោះថា «WB WON Mobile» ជាមួយនឹងពាក្យស្លោក «មិត្តដ៏ស្និទ្ធស្នាលរបស់លោកអ្នក»។ ក្នុងន័យនេះបានបញ្ជាក់អំពី ការប្តេជ្ញាចិត្តដ៏មុតមាំរបស់ ដាប់ប៊ែលយូប៊ី ហ្វាយនែន លើការផ្តល់សេវាហិរញ្ញវត្ថុឌីជីថល ឲ្យកាន់តែទំនើបបន្ថែមទៀត ដើម្បីផ្តល់ជូនដល់អតិថិជន។

សេវាធនាគារចល័តជំនាន់ថ្មី «WB WON Mobile» ជាជំនួយការដ៏ជិតស្និទ្ធរបស់អតិថិជន ក្នុងការកាត់បន្ថយពេលវេលា និងកិច្ចការមួយចំនួនដូចជា ការបង់វិក្កយបត្រ, ផ្ទេរប្រាក់, ពិនិត្យសមតុល្យសាច់ប្រាក់ និងប្រតិបត្តិការផ្សេងៗទៀត។

លោក គីម ស៊ុនឃ្យូ អគ្គនាយកប្រតិបត្តិ គ្រឹះស្ថានមីក្រូហិរញវត្ថុ ដាប់ប៊ែលយូប៊ី ហ្វាយនែន បានឲ្យដឹងថា «យើងបានខិតខំប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីធ្វើឲ្យសេវាធនាគារចល័តជំនាន់ថ្មី កាន់តែប្រសើរឡើង ស្របទៅនឹងគោលដៅធំ ក្នុងការផ្តល់ជូនបទពិសោធន៍សេវាហិរញ្ញវត្ថុដ៏ល្អបំផុត ដល់អតិថិជន។ ជាមួយនឹងទស្សនៈនេះ បានផ្តោតសំខាន់លើសេវាហិរញ្ញវត្ថុឌីជីថល ដោយការដាក់ឲ្យប្រើប្រាស់ សេវាធនាគារចល័តជំនាន់ថ្មី ដែលជាការផ្លាស់ប្តូរដ៏ធំមួយ និងការជោគជ័យដ៏គួរឲ្យកត់សម្គាល់ ក្នុងឆ្នាំនេះ»

លោកស្រី តុប សុក្រសម្ភារ អគ្គនាយិកាប្រតិបត្តិការ គ្រឹះស្ថានមីក្រូហិរញវត្ថុ ដាប់ប៊ែលយូប៊ី ហ្វាយនែន បានថ្លែងថា «ឥឡូវនេះអតិថិជនអាចគ្រប់គ្រងរាល់គណនីបញ្ញើ-សន្សំរបស់ខ្លួន រួមទាំងប្រាក់កម្ចីផងដែរ និងអាចធ្វើប្រតិបត្តិការមួយចំនួនរួមមាន៖ ការបង់ប្រាក់កម្ចី, ការបង់វិក្កយបត្រ, ឬការផ្ទេរប្រាក់ផ្សេងៗ បានយ៉ាងងាយស្រួល និងឆាប់រហ័ស តាមរយៈ App តែមួយប៉ុណ្ណោះ គឺ «WB WON Mobile»។ ដាប់ប៊ែលយូប៊ី ហ្វាយនែន ប្តេជ្ញាផ្តល់សេវាកម្មដែលធ្វើឲ្យ ការរស់នៅប្រចាំថ្ងៃរបស់អតិថិជន កាន់តែងាយស្រួលជាងមុន តាមរយៈសេវាហិរញ្ញវត្ថុឌីជីថល ដែលសាមញ្ញងាយស្រួលប្រើប្រាស់ ហើយយើងនឹងបន្តអភិវឌ្ឍន៍ «WB WON Mobile» ឲ្យស្របតាមការរស់នៅបែបសម័យថ្មីរបស់អតិថិជន»

សេវាធនាគារចល័តជំនាន់ថ្មី «WB WON Mobile» ជំនាន់ថ្មីផ្តល់ជូនគុណតម្លៃដ៏ល្អបំផុត ដល់អតិថិជន តាមរយៈសេវាហិរញ្ញវត្ថុឌីជីថល ដ៏សម្បូរបែបដែលមានការរចនាទាក់ទាញ និងមានភាពងាយស្រួល។ មុខងារចំបងៗរបស់ «WB WON Mobile» រួមមាន៖
១៖ ការចុះឈ្មោះដោយខ្លួនឯង ជាមួយការចូលប្រើប្រាស់ដោយស្កែនមុខ ឬក្រយ៉ៅដៃ
និងការប្រើប្រាស់លេខកូដ៤ខ្ទង់ (PIN)។
២៖ ការទទួលបាននូវការជូនដំណឹងពី ប្រតិបត្តិការហិរញ្ញវត្ថុទាំងអស់។
៣៖ ពិនិត្យគណនីដែលមានដូចជា ប្រាក់កម្ចី, CASA, គណនីចម្រើនទ្រព្យ, គណនីសន្សំតាមផែនការ និងគណនីកូនល្អ។
៤៖ ផ្ទេរប្រាក់រវាងគណនីដាប់ប៊ែលយូប៊ី ហ្វាយនែន ឬទៅកាន់ស្ថាប័នហិរញ្ញវត្ថុផ្សេង ឬ ទៅកាន់ប្រព័ន្ធបាគង។
៥៖ បញ្ចូលទឹកប្រាក់ក្នុងទូរសព្ទដៃ ដោយមិនប្រើលេខកូដ ឬប្រើលេខកូដ។
៦៖ ទាញយករបាយការណ៌ ប្រវត្តិប្រតិបត្តិការនីមួយៗ របស់គណនី។
៧៖ ទូទាត់វិក្កយបត្រ (ទឹក, ភ្លើង, សំរាម, បង់ប្រាក់កម្ចីផ្ទាល់ខ្លួន ឬបង់ប្រាក់កម្ចីជំនួសអ្នកដទៃ)។
៨៖ ធ្វើការផ្លាស់ប្តូរលេខកូដ PIN និងឈ្មោះអ្នកប្រើប្រាស់ដោយខ្លួនឯង។
៩៖ ការបង្កើន Quick Template ការកំណត់សុវត្ថិភាពគណនី និងមុខងារជាច្រើនទៀត។

សម្រាប់ព័ត៌មានលម្អិតពី «WB WON Mobile» សូមចូលទៅកាន់គេហទំព័រ www.wbfinance.com.kh ទាញយក និងចុះឈ្មោះ WB WON Mobile ឥឡូវនេះតាមរយៈ៖
* App Store: http://bit.ly/wbwonappstore
* Play Store: http://bit.ly/wbwonplaystore

សូមបញ្ជាក់ថា ដាប់ប៊ែលយូប៊ី ហ្វាយនែន ដាប់ប៊ែលយូប៊ី ហ្វាយនែន ជាស្ថាប័នមីក្រូហិរញ្ញវត្ថុ ទទួលប្រាក់បញ្ញើឈានមុខគេនៅកម្ពុជា និងជាសមាជិកគ្រួសាររបស់ ធនាគារ អ៊ូរី ដែលជាធនាគារឈានមុខគេមួយ នៅប្រទេសកូរ៉េខាងត្បូង។ ដាប់ប៊ែលយូប៊ី ហ្វាយនែន មានប្រវត្តិយូរអង្វែង ក្នុងការបម្រើប្រជាជនកម្ពុជា អស់រយៈពេលជាង២០ឆ្នាំ ជាមួយនឹងផលិតផល និងសេវាកម្មហិរញ្ញវត្ថុជាច្រើនដូចជា៖ ប្រាក់កម្ចី, ប្រាក់បញ្ញើ, សន្សំ, ផ្ទេរប្រាក់ក្នុងស្រុក និងក្រៅស្រុក, សេវាធនាគារចល័ត, ទូទាត់វិក្កយបត្រ និងអេធីអឹម តាមរយៈបណ្តាញសាខាចំនួន១៣៦ នៅក្នុង២៥ខេត្ត/ក្រុងទូទាំងប្រទេសកម្ពុជា។

គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២០ ដាប់ប៊ែលយូប៊ី ហ្វាយនែន មានទ្រព្យសកម្មសរុបមានចំនួន៧៨០ លានដុល្លារ ផលប័ត្រឥណទានសរុបចំនួន៥៩៧លានដុល្លារ និងសមតុល្យប្រាក់បញ្ញើ-សន្សំ សរុបចំនួន១២៤លានដុល្លារ៕