(ភ្នំពេញ)៖ «ឆ្នាំនេះអូនមើលកាំជ្រួចជាមួយអ្នកណា» បទចម្រៀងមនោសញ្ចេត នាក្នុងឱកាសពិសេសចុងឆ្នាំ កំពុងតែអង្រួនចិត្តអ្នកគាំទ្រមិនតិចនោះទេ ជាពិសេសក្នុងស្រទាប់យុវវ័យតែម្តង ដែលបកស្រាយដោយកំពូល តារាចម្រៀងប្រចាំប្រទេសលោក ខេមរៈ សិរីមន្ត។ អ្វីដែលកាន់តែពិសេសជាងនេះទៅទៀតនោះ គឺ MV ក្នុងបទចម្រៀង មានការចូលរួមដឹកនាំសម្ដែងដោយភរិយារបស់លោក ខេមរៈ សិរីមន្ត ផ្ទាល់តែម្ដង។

ស្រូបយកចំនួនអ្នកទស្សនាខ្ទង់លាន View នៅលើយូធូប ហើយថែមទាំងកំពុងល្បីធ្វើវីដេអូច្រៀង តាមនៅលើ TikTok ទៀតនោះ ផលិតកម្ម រស្មីហង្សមាស ក៏ទើបនឹងបានបញ្ចេញ MV ផ្លូវការក្តៅៗ ផងដែរ នៅមុននេះ។

ពិតជាមិនឲ្យអ្នគាំទ្រខកបំណង វីដេអូចម្រៀងដ៏កម្សត់ចាក់ដោត សមនឹងបទដ៏ល្បីបានឆក់យកអារម្មណ៍ ឲ្យមានការចែករំលែកយ៉ាងហូរហែតែម្តង នៅលើបណ្តាញសង្គម។ អ្វីដែលរឹតតែពិសេស នឹងប្លែកគួរឲ្យចាប់អារម្មណ៍ខ្លាំងនោះគឺ MV បទ «ឆ្នាំនេះអូនមើលកាំជ្រួចជាមួយអ្នកណា» នេះផ្ទាល់ បានដឹកនាំសម្តែងជាពិសេសដោយលោកស្រី គួយ ផល្លី ដែលត្រូវបានគេស្គាល់ថា ជាភរិយាដ៏ស្រស់ស្អាតរបស់លោក ខេមរៈ សិរីមន្ត តែម្តង។

ថ្វីត្បិតនេះជាលើកទី១សម្រាប់លោកស្រី គួយ ផល្លី ដែលបានដឹកនាំសម្តែងបទចម្រៀងជាពិសេស សម្រាប់ស្វាមីជាទីស្រឡាញ់តែគុណភាពស្នាដៃ គឺពិតជាមិនធម្មតា ទស្សនាហើយលន្លង់លន្លោចតាម។

ចង់ដឹងថា MV បទ «ឆ្នាំនេះអូនមើលកាំជ្រួចជាមួយអ្នកណា» ល្អយ៉ាងណាមកទស្សនាទាំងអស់គ្នា៖