(អាមេរិក)៖ ក្រុមហ៊ុនបច្ចេកវិទ្យា Apple ត្រូវបានគេរាយការណ៍មកថា បានរៀបចំផែនការរួចជាស្រេច ព្រមទាំងគ្រោងនឹងផលិត រថយន្តបើកបរដោយស្វ័យប្រវត្តិ (Self-Driving) នៅឆ្នាំ ២០២៤ ដោយប្រើប្រាស់នូវបច្ចេកវិទ្យាថ្មដោយក្រុមហ៊ុន Apple ផ្ទាល់ តែ ម្ដង។
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ បានឱ្យដឹងថា ក្រុមហ៊ុន Apple បានហៅ គម្រោងថ្មីនៃការផលិតរថយន្តបើកបរដោយស្វ័យប្រវត្តិនេះថា «Project Titan» ដោយគម្រោងមួយនេះបានចាប់ផ្ដើមដំណើរការ តាំងពីឆ្នាំ ២០១៤ ជាមួយនឹងរចនាម៉ូដរថយន្ត។
ប្រភពដែលជិតស្និទបានបង្ហើបប្រាប់ថា គម្រោងនេះគឺមានអ្នកជំនាញមកពីក្រុមហ៊ុន Tesla Inc និងបានចាប់ផ្ដើមការងារតាំងពី ឆ្នាំ ២០១៨ និងបានជ្រើសរើសបុគ្គលិកបម្រើការងារនៅក្នុងក្រុមនេះប្រមាណជា ១៩០នាក់ នៅក្នុងឆ្នាំ២០១៩ ដោយនៅពេលនេះ ក្រុមហ៊ុន Apple កំពុងសម្រុកដើម្បីផលិតរថយន្តបើកបរដោយស្វ័យប្រវត្តិនោះ៕