(ភ្នំពេញ)៖ ក្រុមហ៊ុន TLL ដែលជាក្រុមហ៊ុនអចលនទ្រព្យបង្កើតគម្រោងផ្ទះល្វែង និងសួនកម្សាន្ត បានចាប់ផ្តើមសម្ពោធគម្រោងផ្ទះល្វែងរបស់ខ្លួនមួយកន្លែង មានផ្ទៃដីចំនួន១៣០ហិកតា នៅជាប់ផ្លូវជាតិលេខ៥១ ស្ថិតក្នុងភូមិពោធិ៍ឃុំដំណាក់រាំង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ចម្ងាយត្រឹម៥គីឡូម៉ែត្រពីសួនឧស្សាហកម្មកាណាឌីយ៉ាថ្មី។
មិនត្រឹមស្ថិតនៅទីតាំងមានសក្តានុពល គម្រោង TLL ថែមទាំងមានតម្លៃត្រឹម១៩៩៩៩ដុល្លារតែប៉ុណ្ណោះ។ TLL ផ្ដោតលើតម្លៃសមរម្យគុណភាពខ្ពស់ និងមានរយៈពេលលឿន ក្នុងការសាងសង់ដែលផ្ដល់ភាពងាយស្រួលដល់អតិថិជន ដើម្បីឆាប់បានចូលរស់នៅក្នុងផ្ទះល្វែងដ៏ប្រណិត។
គម្រោងផ្ទះល្វែង TLL ស្ថិតនៅទីតាំងដ៏មានសក្តានុពល គឺផ្លូវក្រវាត់ក្រុងទី៤ ក្រៅពីមានសក្តានុពលពិសេសទាំងនេះ TLL ពិតជាសាកសមសម្រាប់អតិថិជនដែលមានប្រាក់ចំណូលមធ្យម អាចទទួលបានផ្ទះដែលមានគុណភាពខ្ពស់សម្រាប់ការរស់នៅ។
អ្នកស្រី សុខ ស្រីអូន ម្ចាស់គម្រោង TLL បានលើកឡើងដូច្នេះថា៖ «ខ្ញុំចង់ឲ្យអ្នកដែលធ្លាប់ជួលផ្ទះគេ នៅពីមុនអាចទទួលបានផ្ទះជារបស់ខ្លួន ក្នុងតម្លៃសមរម្យជាមួយនឹងគុណភាពខ្ពស់ជូនពួកគាត់»។
សម្រាប់លក្ខខណ្ឌបង់ប្រាក់គឺ មានភាពងាយស្រួលដោយអតិថិជនដែលមានបំណងចង់ទិញដីឡូតិ៍ គឺមានការបញ្ចុះតម្លៃពិសេសពី ៩៩០០ដុល្លារមកត្រឹម៦៩០០តែប៉ុណ្ណោះ សម្រាប់អតិថិជន ដែលបង់ប្រាក់ដាច់។ សម្រាប់ការបង់រំលស់ផ្ទះល្វែងវិញអតិថិជន មានប្រាក់ចំណូលចាប់ពី៣០០ដុល្លារ ទៅ៤០០ដុល្លារគឺអាចបង់រំលស់បានយ៉ាងងាយស្រួល ជាមួយការប្រាប់ទាបបំផុត។
គម្រោងផ្ទះល្វែង TLL ក៏ផ្ដោតសំខាន់ទៅលើការផ្ដល់ផ្ទះជូនអតិថិជន ដែលអាចប្រកបរបរ និងធ្វើអាជីវកម្មបានយ៉ាងងាយស្រួលផងដែរ ព្រោះក្នុងគម្រោងមួយនេះ មានសួនកម្សាន្ត និងជាទីប្រជុំជនដោយក្នុងគម្រោងដ៏ធំមួយនេះមានផ្ទះរហូតដល់ ៥០០០ល្វែង៕
សម្រាប់ព័ត៌មានបន្ថែម៖ 098663996/ 015663996/ 089663996/ 099663996