(ឥណ្ឌា)៖ កម្មវិធីមួយនៅលើទូរស័ព្ទដៃរបស់ឥណ្ឌាកំពុងតែទទួលបានការចាប់អារម្មណ៍ពីសំណាក់អ្នកវិនិយោគ ដោយថ្មីៗនេះ មានក្រុមហ៊ុនយក្សជាច្រើនបានបោះទុន។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Yahoo នៅថ្ងៃទី ២២ ខែធ្នូ ឆ្នាំ២០២០។
VerSe Innovation ដែលជាក្រុមហ៊ុនបច្ចេកវិទ្យារបស់ឥណ្ឌាបានផលិតកម្មវិធីទូរស័ព្ទថ្មីមួយដែលមានលក្ខណៈស្រដៀងទៅនឹង Tik Tok នោះ ដែលមានឈ្មោះ Josh។
ថ្មីៗនេះ ក្រោយពីរដ្ឋាភិបាលឥណ្ឌាប្រកាសបិទកម្មវិធី TikTok របស់ចិន ស្រាប់តែ ក្រុមហ៊ុន VerSe Innovation ទទួលបានប្រាក់វិនិយោគជាង ១០០លានដុល្លារអាមេរិក ពីក្រុមអ្នកវិនិយោគល្បីៗដូចជា Google និង Microsoft។
Josh គឺជាកម្មវិធីមួយក្នុងចំណោមកម្មវិធីស្រដៀងគ្នាទៅនឹង Tik Tok ដោយការបង្កើតកម្មវិធីនៅឡើងគឺដើម្បីបង្វែរការប្រើប្រាស់ TikTok ដែលជារបស់ចិន មកប្រើប្រាស់របស់ក្នុងស្រុកវិញម្ដង។
យោងតាមការវិភាគបានឱ្យដឹងថា កម្មវិធី Josh នៅពេលនេះ វាមានតម្លៃរហូតទៅដល់ជាង ១ពាន់លានដុល្លារ ខណៈដែលក្រុមអ្នកប្រើប្រាស់កំពុងតែផ្ដោតអារម្មណ៍ជាមួយវា៕