(ភ្នំពេញ)៖ សាកលវិទ្យាល័យធនធានមនុស្ស គឺជាគ្រឹះស្ថានឧត្តមសិក្សាជួរមុខ មានសក្តានុពល និងកិត្យានុភាពល្បីល្បាញ បទពិសោធន៍ បណ្តុះបណ្តាលជាង២២ឆ្នាំ ដោយផ្តោតលើសមត្ថភាព គុណភាព ឧត្តមភាព សីលធម៌ និងការទទួលខុសត្រូវ។
លក្ខណៈពិសេស របស់សាកលវិទ្យាល័យមួយនេះ រួមមាន៖ អគារផ្ទាល់ខ្លួនធំស្កឹមស្កៃ ចំកណ្តាលរាជធានីភ្នំពេញ ប្រព័ន្ធគ្រប់គ្រង និងអភិបាលកិច្ចល្អ សាស្រ្តាចារ្យមានសមត្ថភាពវិជ្ជាជីវៈខ្ពស់ បង្រៀនតាមកម្មវិធីសិក្សាទំនើប (សិក្សាផ្ទាល់ និងតាមអនឡាញ) សម្ភាររូបវន្ត និងបរិក្ខាទាន់សម័យ ប្រព័ន្ធធានាគុណភាពអប់រំច្បាស់លាស់ ផ្តល់សេវាសិក្សាល្អ និងឱកាសរកការងារដល់និស្សិត មានដៃគូអន្តរជាតិ ជាង ១០០សាកលវិទ្យាល័យ។
និស្សិតសិក្សានៅសាកលវិទ្យាល័យធនធានមនុស្ស មានឱកាសទទួលបាន ការអប់រំប្រកបដោយគុណភាពខ្ពស់ ការអភិវឌ្ឍសមត្ថភាពវិជ្ជាជីវៈ និងគំនិតសហគ្រិនភាព ការផ្លាស់ប្តូរអភិវឌ្ឍឥរិយាបថ និងបុគ្គលិកលក្ខណៈសម្បត្តិ ប្រកបដោយការទទួលខុសត្រូវ និងមានឧត្តមភាព សម្រាប់ទទួលយកឱកាសការងារ និងមុខរបរ ដោយជោគជ័យ។ អត្រានិស្សិតមានការងារធ្វើ ៩៣%។
សូមប្អូនៗអញ្ជើញទស្សនា និងទទួលយកការប្រឹក្សាយោបល់ អំពីការជ្រើសរើសជំនាញ និងចុះឈ្មោះចូលរៀន ថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត លើជំនាញឯកទេស ដូចជា៖ គណនេយ្យ (Accounting) គ្រប់គ្រង(Management) ម៉ាឃិតធីង(Marketing) ធនាគារ និងហិរញ្ញវត្ថុ (Banking and Finance) សណ្ឋាគារ និងទេសចរណ៍ (Hotel and Tourism) អប់រំភាសាអង់គ្លេស(Teaching English as a Foreign Language) ភាសាអង់គ្លេសសម្រាប់ទំនាក់ទំនង (English for Professional Communication) និងជំនាញច្រើនទៀត នៅសាកលវិទ្យាល័យធនធានមនុស្ស ដែលមានទីតាំងនៅខាងត្បូងវត្តមហាមន្រ្តី ចាប់ពីថ្ងៃនេះតទៅ នៅរៀងរាល់ម៉ោងធ្វើការ។
ទំនាក់ទំនងទូរសព្ទលេខ៖ ០៦៩ ៩២០ ០៩២, ០១២ ៩៧១ ៧១៦ និង ០៩៧ ៧៧៣ ៣៣៣៩។
សូមបញ្ជាក់ថា វគ្គចូលរៀន រួមមាន៖
* ឆ្នាំទី១ នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ និងថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១
* សិក្សាបន្តឆ្នាំទី៣ ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ និងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១
* បរិញ្ញាបត្រជាន់ខ្ពស់ ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១ និងថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១៕