(ភ្នំពេញ)៖ កីឡាករប៉ាក់ កែវម៉ូនី ដែលជាកូនកាត់ខ្មែរ-បារាំង វ័យ ២៧ឆ្នាំ បានសម្តែងអារម្មណ៍រីករាយ ជា មួយ ការបន្តលេងឲ្យក្លិបភ្នំពេញក្រោន និងព្យាយាមកែកំហុសដែលបានកើតនឡើងនាពេលកន្លងមក ដើម្បីត្រៀម រដូវកាលថ្មីផងដែរ។

កែវម៉ុនី បានបញ្ជាក់ថា «កាលពីឆ្នាំមុន ការប្រកួតដំបូងៗនៅដើមរដូវកាល ខ្ញុំមិនបានបង្ហាញខ្លួនទេ ប៉ុន្តែការ ប្រកួតមួយចំនួនបន្ទាប់ពីលីគត្រឡប់មកវិញនោះ ខ្ញុំបានលេងជាមួយក្រុមខ្លាំងៗមួយចំនួនដូចជា ភ្នំពេញ ក្រោន ប៉ះណាហ្គា វិសាខា និងការប្រកួតចុងក្រោយទល់នឹងបឹងកេត។ ពួកគេសុទ្ធតែជាក្រុមល្អៗ ក្នុង លីគ ដោយដឹងថា ខ្ញុំនៅមានចំណុចមួយចំនួនដែលត្រូវកែតម្រូវទៀតផង»

កែវម៉ូនី បានចាប់ផ្តើមលេងបាល់ទាត់ក្នុងវ័យ ៦ឆ្នាំ ជាមួយក្លិប Nosiy Le Grand នៅប្រទេសបារាំង និងវិវត្តន៍ ខ្លួនក្លាយជាកីឡាករអាជីពក្នុងក្លិប Senart-Moissy នៅឆ្នាំ២០០៨-២០១៦ ដោយធ្លាប់ធ្វើតេស្ត ជាមួយក្លិប Feltham FC របស់អង់គ្លេសទៀតផង៕