(បាសេឡូណា)៖ ការរកបានគ្រាប់ទី៣ ក្នុងជ័យជម្នះ ៣-០ ទៅលើក្រុមម្ចាស់ផ្ទះ Real Valladolid របស់ក្លិប FC Barcelona បានធ្វើឲ្យកីឡាករខ្សែប្រយុទ្ធកើនគ្រាប់ស៊ុតបាន ៦៤៤គ្រាប់ វ៉ាកំណត់ត្រារបស់ Pele ដែលរកបាន ៦៤៣គ្រាប់កាលលេងឲ្យក្លិប Santos របស់ប្រេស៊ីល។
អតីតខ្សែប្រយុទ្ធដែលធ្លាប់ជួយក្រុមសាំបាប្រេស៊ីលឈ្នះជើងឯក World Cup បាន ២ដង Pele ធ្លាប់ស៊ុតបាន ៦៤៣គ្រាប់ក្នុងរយៈពេល ១៩រដូវកាលជាមួយក្លិបក្នុងស្រុក Santos នៅអំឡុងឆ្នាំ១៩៥៦ ដល់ឆ្នាំ១៩៧៤។
ក្រៅពីរកបាន ១គ្រាប់ខ្លួននៅនាទី៦៥ ក្នុងការប្រកួតនៅលីគកំពូលអេស្ប៉ាញ La Lia នារាត្រីថ្ងៃអង្គារ ទី២២ ខែធ្នូ ឆ្នាំ២០២០ ខ្សែប្រយុទ្ធអន្តរជាតិអាហ្សង់ទីន វ័យ ៣៣ឆ្នាំ Messi ក៏បានបញ្ជូនបាល់ឲ្យមិត្តរួមក្រុម Clement Lenglet ស៊ុតគ្រាប់ទី១ បានសម្រេចផងដែរនៅនាទី២១ មុនពេលគ្រាប់ទី២ ធ្វើបានសម្រេចដោយ Martin Braithwaite ពីការបញ្ជូនរបស់កីឡាករ Dest នៅនាទី៣៥។
គួរដឹងផងថា Lionel Messi ដែលគ្រាប់ដំបូងឲ្យក្លិបនៅតំបន់ Catalan កាលពីឆ្នាំ២០០៥ នោះ ធ្លាប់ជួយ Barcelona ឈ្នះពាន La Liga បាន ១០ដង ក្រៅពីពានធំ UEFA Champions League បាន ៤ដងផងនោះ នឹងផុតកំណត់កិច្ចសន្យាចាស់នៅទឹកដី Camp Nou នាបំណាច់រដូវកាលឆ្នាំ២០២០-២០២១ នេះ ដែលបានកំពុងបញ្ចុះបញ្ចូលកិច្ចសន្យាថ្មីនាខែមករា ឆ្នាំក្រោយពីសំណាក់ដែលគេចូលរួមតាំងពីយុវជនផងដែរ៕