(អាមេរិក)៖ ភាគហ៊ុនរបស់ក្រុមហ៊ុន Apple Inc បានកើនឡើងជិត៣ភាគរយ នៅក្នុងការជួញដូរមុនទីផ្សារ នៅថ្ងៃអង្គារនេះ, មួយថ្ងៃបន្ទាប់ពីសារព័ត៌មាន Reuters បានចេញផ្សាយនូវព័ត៌មានមួយថា ក្រុមហ៊ុនផលិតទូរស័ព្ទដៃ iPhone មួយនេះ មានបំណងផលិតរថយន្តដឹកអ្នកដំណើរ នៅឆ្នាំ២០២៤ ជាមួយនឹងបច្ចេកវិទ្យាអាគុយរបស់ខ្លួនឯង, នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាយប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០នេះ។
ភាគហ៊ុនរបស់ក្រុមហ៊ុន បានកើនឡើង២,៩ភាគរយ កើនតម្លៃដល់១៣១,៩ដុល្លារ ក្នុងមួយភាគហ៊ុន។ តាមតម្លៃនេះនឹងបន្ថែមជាង៦២ពាន់លានដុល្លារទៀត ទៅលើតម្លៃទីផ្សាររបស់ខ្លួន ប្រសិនបើកំណើនបច្ចុប្បន្ន បន្តរហូតដល់មានការជួញដូរភាគហ៊ុន នៅថ្ងៃអង្គារ៕