(ម៉ាឌ្រីដ)៖ ក្រុមលំដាប់ខ្លាំងនៃលីគកំពូលអេស្ប៉ាញ La Liga, Atletico Madrid បានបន្តឈរនៅតំណែង កំពូលតារាងពិន្ទុជាបណ្តោះអាសន្នដដែល ក្រោយបន្ថែម ៣ពិន្ទុទៅលើម្ចាស់ផ្ទះ Real Sociedad ក្នុងលទ្ធ ផល ២-០ ក្នុងសប្តាហ៍ទី១៣។ នេះបើតាមការចេញផ្សាយដោយ BBC នាថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០។

ការតែតបាល់បញ្ចូលទីរបស់កីឡាករ Mario Hermoso និងមិត្តរួមក្រុម Marcos Llorente ម្នាក់ ១គ្រាប់ ក្នុងការប្រជែងនេះឲ្យក្រុមលោក Diego Simeone បញ្ចប់ភាពតានតឹងក្នុងតំណែងកំពូលតារាង La Liga ដោយរកបាន ៣២ពិន្ទុ តាមពីក្រោយដោយអធិរាជស Real Madrid ដែលមាន ២៩ពិន្ទុ និង Real Sociedad កំពុងឈរនៅលេខ៣ មាន ២៦ពិន្ទុ។

ក្នុងនោះក្រុមដែលតាមប្រជែងពិន្ទុស្មើ និងតំណែងកំពូលតារាងមាន Real Madrid ដែលត្រូវការឈ្នះ ក្រុមភ្ញៀវ Granada នៅយប់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ នៅវេលាម៉ោង ១៖៤៥នាទី (ម៉ោងនៅកម្ពុជា)។

Atletico Madrid ទើបតែចាញ់ ១ប្រកួតប៉ុណ្ណោះដូចទៅនឹង Villarreal ផងដែរនៅ La Liga រដូវកាលនេះក្នុងចំណោម ១៣ប្រកួតរបស់ពួកគេ ក្រៅពីឈ្នះ ១០ដង និងស្មើ ២ដង៕