(ក្រុងតូរីន)៖ ក្រុមសេះបង្កង់ Juventus បានចាញ់លើកដំបូងនៅលីគកំពូលអ៉ីតាលី Serie A រដូវកាលនេះ ក្រោមថ្វីជើងរបស់ Fiorentina ក្នុងលទ្ធផល ៣-០ ដោយនៅសល់សមាជិកតែ ១០នាក់ផងដែរ។

ក្រុមរបស់លោក Andrea Pirlo បានលេងតែសមាជិក ១០នាក់ចាប់ពីនាទីទី១៨ មក នៅពេលខ្សែបម្រើសញ្ជាតិកូឡុំប៊ី Juan Cuadrado ត្រូវបានពិន័យកាតក្រហម ដោយសារបង្កកំហុសធ្ងន់ធ្ងរទៅលើខ្សែប្រយុទ្ធ Gaetano Castrovilli របស់ក្រុមភ្ញៀវ Fiorentina។

ការបាត់បង់ ៣ពិន្ទុលើកដំបូងនេះដែរ បានធ្វើឲ្យក្រុមការពារតំណែងជើងឯក Juvetus ធ្លាក់បន្តឈរនៅលេខរៀងទី៤ ជាបណ្តោះអាសន្នក្នុងតារាង បន្តដេញតាមពីក្រោយក្រុមកំពូលតារាង AC Milan កើនដល់ ៧ពិន្ទុគិតត្រឹម ១៣សប្តាហ៍មកនេះ នៅពេលក្រុមលេខ២ Inter Milan ចាញ់តែ ១ពិន្ទុពីការរកបាន ៣០ពិន្ទុ។

តែយ៉ាងណា ៣ពិន្ទុក្រៅដីនេះដែរ វាជាជ័យជម្នះលើកទី៣ ក្នុងចំណោម ១៤ប្រកួតនារដូវកាលនេះ រកបាន ១៤ពិន្ទុនៅក្រៅតំបន់កាត់ចោលតែ ៥ពិន្ទុប៉ុណ្ណោះ៕