(ភ្នំពេញ)៖ ក្រុមការងារបច្ចេកទេស នៃគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា បានរៀបចំកាលវិភាគចុះវាយតម្លៃនៅតាមទីលាននីមួយៗរបស់ក្រុមបាល់ទាត់តំណាង ខេត្ត-ក្រុង ទាំង២២ ដែលបានដាក់ពាក្យស្នើសុំចូលរួមប្រកួតប្រជែងពានរង្វាន់សម្តេចតេជោ ហ៊ុន សែន រដូវកាលថ្មីឆ្នាំ២០២១។

ទាក់ទងនឹងការរៀបចំនេះ គឺដើម្បីត្រៀមសម្រាប់ការចាប់ផ្តើមការប្រកួតរដូវកាលថ្មីខាងមុខនៃពានរង្វាន់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៥ ឆ្នាំ២០២១ ចាប់ផ្តើមពីថ្នាក់ខេត្តមក។

សម្រាប់តំបន់ទី១ នឹងចុះត្រួតពិនិត្យចាប់ពីថ្ងៃទី២៤-២៦ ខែធ្នូ ឆ្នាំ២០២០ មានដូចជា៖
-កីឡដ្ឋានខេត្តកំពង់ឆ្នាំង
-ទីលានសាលាតម្រង់ទិសវិទ្យាល័យ ហ៊ុន សែន កណ្តៀង ខេត្តពោធិ៍សាត់
-ទីលានសាកលវិទ្យាល័យបាត់ដំបង
-កីឡដ្ឋានខេត្តប៉ៃលិន
-ទីលានខេត្តសៀមរាប
-ទីលានសាលាតម្រង់ទិសវិទ្យាល័យ ជា ស៊ីម ក្បែងមានជ័យ តំណាងខេត្តព្រះវិហារ
-ទីលានកងរាជអាវុធហត្ថខេត្តកំពង់ធំ។

តំបន់ទី២ ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី៩ ខែមករា ឆ្នាំ២០២១ មានដូចជា៖
-ទីលានបុរីកម្មករ៤ តំណាងខេត្តរតនគីរី
-ទីលានមណ្ឌលកីឡាខេត្តមណ្ឌលគីរី
-ទីលានសាលាតម្រង់ទិសវិទ្យាល័យព្រះសីហនុ តំណាងខេត្តកំពង់ចាម។

តំបន់ទី៣ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ មានដូចជា៖
-ទីលានកោះធំ តំណាងខេត្តកណ្តាល
-ទីលានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ស្ពឺ
-ទីលានវិទ្យាល័យច្បារអំពៅ តំណាងរាជធានី (ភ្នំពេញហ្គាឡាក់ស៊ី)៕