(ភ្នំពេញ)៖ គម្រោងព្រីនស៍ ហេបភីនេស ផ្លាហ្សា ផ្ដល់នូវភាពច្នៃប្រឌិតថ្មីជូនទីក្រុងភ្នំពេញជាមួយនឹងរបៀបរស់នៅបែបយុវវ័យទាន់សម័យ និងសម្បូរបែបជាងមុន និងផ្តល់ជូននូវជីវិតរស់នៅបែបថ្មី ដែលកាន់តែប្រសើរជាងមុន ដែលគម្រោងនេះមិនត្រឹមតែលក់ដាច់ និងមានកេរ្ដិ៍ឈ្មោះល្បីល្បាញប៉ុណ្ណោះទេ ថែមទាំងទទួលការពេញនិយមបំផុត នៅក្នុងទីក្រុងផងដែរ។

គម្រោងព្រីនស៍ ហេបភីនេស ផ្លាហ្សា មានទីតាំងស្ថិតនៅក្នុងតំបន់ស្នូលនៃភ្នំពេញ ស៊ីប៊ីឌី ដែលជាមជ្ឈមណ្ឌលសេដ្ឋកិច្ច នយោបាយ វប្បធម៌ ពាណិជ្ជកម្ម និងអប់រំ ហើយនឹងក្លាយជាមជ្ឈមណ្ឌលរស់នៅ ដែលមានភាពរុងរឿងបំផុត ក្នុងទីក្រុងភ្នំពេញនាពេលអនាគត និងជាតំបន់អភិវឌ្ឍន៍សំខាន់បំផុត នៃទីក្រុងភ្នំពេញ សូមកុំឲ្យឱកាស ដ៏កម្រមាននេះកន្លងផុតទៅឲ្យសោះ។

គម្រោងព្រីនស៍ ហេបភីនេស ផ្លាហ្សា មានផ្សារទំនើបធំៗជាច្រើន ដូចជាផ្សារទំនើបអ៊ីអន ៣ ទីក្រុងពាណិជ្ជកម្ម PH ផ្សារទួលទំពូង និងផ្សារធំថ្មី មានសេវាវេជ្ជសាស្រ្តដែល ផ្ដល់ដោយមន្ទីរពហុព្យាបាលហ្វឺសសិនធឺរ និងមន្ទីរពហុព្យាបាលបាយ័ន មានស្ថាប័នអប់រំដូចជា សាលាអន្តរជាតិ ISPP សាលាអន្តរជាតិ PARAGON និងសាកល វិទ្យាល័យ ភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ព្រមទាំងមានទីតាំងស្ថិតនៅក្បែរសណ្ឋាគារសូហ្វីតែល ភ្នំពេញ ភូគីត្រា ភោជនីយដ្ឋានទន្លេបាសាក់ ស្តាតអូឡាំពិក ណាហ្គាវើលដ៍ ដែលជះឥទ្ធិពលដល់ប្រជាជនជាង ២០ម៉ឺននាក់ ដែលរស់នៅជុំវិញគម្រោង រីករាយជាមួយជីវិតរស់នៅដ៏រស់រវើក និងទាន់សម័យបំផុតនៅភ្នំពេញ។

គម្រោងនេះ មានទីតាំងស្ថិតនៅតាមបណ្តោយមហាវិថីសំខាន់ៗ ដែលឆ្ពោះទៅកាន់អាកាសយានដ្ឋានថ្មី ពោលគឺស្ថិតនៅត្រង់ចំណុច ប្រសព្វនៃមហាវិថីសំខាន់ៗចំនួនបី គឺមហាវិថីព្រះមុនីវង្ស មហាវិថីយោធពលខេមរៈភូមិន្ទ (ផ្លូវ271) និងមហាវិថីសម្តេចតេជោ ហ៊ុន សែន។ អ្នកអាចចូលរួម ក្នុងពិធីជប់លៀងនៅក្នុង SKY BAR សម្រាប់លំហែកម្សាន្ត និងបន្ធូរអារម្មណ៍គយគន់ទេសភាពទីក្រុងភ្នំពេញ នាពេលរាត្រីនៅក្នុងអាងហែលទឹក អមដោយតន្រ្តីពិរោះៗ និងធ្វើលំហាត់ប្រាណ នៅក្នុងក្លឹបហាត់ប្រាណកម្រិតខ្ពស់។

លើសពីនេះទៀត គម្រោងព្រីនស៍ ហេបភីនេស ផ្លាហ្សា ក៏មានផ្តល់ជូនផងដែរនូវពាណិជ្ជកម្មចម្រុះ ដែលរួមបញ្ចូលទាំងការដើរទិញទំនិញ ការកម្សាន្ត ការញ៉ាំអាហារ និងការលំហែកាយនៅក្នុងកន្លែងតែមួយ ដែលលោកអ្នកអាចរីករាយជាមួយនឹងហាងទំនិញម៉ាកល្បី ផ្សារទំនើប ហាងលក់ទំនិញពិសេស និងសេវាកម្មផ្សេងៗ ជាច្រើនទៀត។ សេវាកម្មនិងបរិក្ខារផ្គត់ផ្គង់ដ៏ប្រណីតលំដាប់ពិភពលោកត្រូវបានប្រមូលផ្ដុំនៅទីនោះផងដែរ។

យូនីតខុនដូ និងសាលទទួលភ្ញៀវ នៃអគារខុនដូត្រូវបានរចនាយ៉ាងប្រណីត តាមបែបសណ្ឋាគារ ព្រមទាំងមានផ្ដល់ជូនសេវាកម្មគ្រប់គ្រង អចលនទ្រព្យប្រចាំការពេញ ២៤ម៉ោង ស្របតាមស្ដង់ដារលំដាប់អន្តរជាតិ ដែលបង្ហាញពីគុណភាព នៃជីវិតរស់នៅរបស់លោកអ្នក។

គម្រោងព្រីនស៍ ហេបភីនេស ផ្លាហ្សា ជួយឲ្យយុវវ័យនៅភ្នំពេញ មានលទ្ធភាពទិញខុនដូបានយ៉ាងងាយស្រួល ដោយធ្វើការបង់ដំណាក់កាលដំបូងចាប់ផ្តើមពី ១០,០០០ដុល្លារឡើងទៅ ឬបង់ប្រចាំខែចាប់ពី ២៥២ដុល្លារ ឡើងទៅ លោកអ្នកនឹងអាចទទួលបានខុនដូប្រណីត ដែលមានទីតាំងស្ថិតនៅតាមបណ្ដោយមហាវិថីព្រះមុនីវង្ស៕