(ភ្នំពេញ)៖ ក្រុមហ៊ុនឆាយវ៉ាង Sakkin Water ដែលជាក្រុមហ៊ុនតែមួយគត់នាំចូលនូវបច្ចេកវិទ្យាជប៉ុនផលិតទឹកសម្លាប់មេរោគដែលគ្មានសារធាតុអាល់កុល/Bleached និងនាំចូលនូវឧបករណ៍សម្លាប់មេរោគគ្រប់ប្រភេទ បានចុះអនុស្សរណៈយោគយល់គ្នាជាមួយ ក្រុមហ៊ុន Seaknam Hygiene Solution, ក្រុមហ៊ុន KHSD Distribution និងបណ្ណាគារ YMS នៃភាពជាដៃគូពាណិជ្ជកម្ម។
បើតាមកឧកញ្ញា តាំង គួង នាយកក្រុមហ៊ុនឆាយវ៉ាង Sakkin Water បានបង្ហាញពីក្តីសោមនស្សនៅពេលបានឃើញសន្ទុះនៃការប្រើប្រាស់ និងទំនុកចិត្តពីសំណាក់បណ្តាអតិថិជន រហូតបានពង្រីក និងទទួលបានដៃគូពាណិជ្ជកម្មជាច្រើនក្នុងរយៈពេលដ៏ខ្លីនេះ។
លោកថ្លែងយ៉ាងដូច្នេះថា៖ «គោលបំណងដែលលោកនាំមកនូវបច្ចេកវិទ្យាផលិតទឹកសម្លាប់មេរោគបែបជប៉ុននេះ គឺដើម្បីឱ្យបងប្អូនប្រជាជនខ្មែរបានប្រើប្រាស់ទឹកសម្លាប់មេរោគដែលមានស្តង់ដារ និងគុណភាពខ្ពស់ក្នុងការសម្លាប់មេរោគ ដែលអាចប្រើជំនួសអាល់កុល និង Bleach បានហើយប្រជាពលរដ្ឋខ្មែរអាចជាវយកទៅប្រើប្រាស់បានក្នុងតម្លៃសមរម្យបើប្រៀបធៀបនឹងតម្លៃនៃការនាំចូលនូវទឹកសម្លាប់មេរោគប្រភេទនេះពីជប៉ុនជាផលិតផលសម្រេច។
មួយវិញទៀត ក្រុមហ៊ុនបាននាំចូលនូវឧបករណ៍សម្លាប់មេរោគសម្រាប់ប្រើប្រាស់ជាមួយទឹក Sakkin Water ដើម្បីសម្លាប់មេរោគក្នុងបរិយាកាស ដែលមានអត្ថប្រយោជន៍ជួយបស្សុទ្ធខ្យល់ បន្សាប និងព្យាបាលអ្នកមានអាែកស៊ីរ៉ាំរ៉ៃ ការពារជំងឺផ្តាសាយ និងមេរោគបង្កជំងឺផ្សេងៗ ដែលមានក្នុងបរិយាកាស ពិសេសវាក៏មានអត្ថប្រយោជន៍ជួយសម្រួលផ្លូវដង្ហើមដល់ទារក ស្រ្តីមានផ្ទៃពោះ និងមនុស្សចាស់ផងដែរ»។
លោកក៏បានបន្ថែមថា ប្រជាពលរដ្ឋខ្មែរអាចរកជាវបានតាមបណ្ណាគារទូទាំងខេត្តក្រុង ហេីយសម្រាប់អ្នកនៅសៀមរាបអាចរកជាវបានពីក្រុមហ៊ុន Seaknam Hygiene solution ចំណែកឯខាងមន្ទីពេទ្យ និងគ្លីនីកឯកជនក៏អាចទំនាក់ទនងទៅក្រុមហ៊ុន KHSD solution។
គូរបញ្ជាក់ផងដែរថា ទឹកសម្លាប់មេរោគ Sakkin Water ជាទឹកសម្លាប់មេរោគតែមួយគត់ដែលត្រូវបានទទួលស្គាល់ការផលិតដោយក្រសួងសុខាភិបាល ផ្តល់ជូនវិញ្ញាបនបត្រជាឧបករណ៍បរិក្ខារពេទ្យ។ Sakkin Water ផលិតទឹក Anolyte ផ្ទុកទៅដោយសារធាតុ HOCL ដែលសារធាតុនេះស្រដៀងនឹងប្រព័ន្ធ ភាពសាំរបស់មនុស្សដែលបង្កើតឡើងនៅក្នុងកោសិកាឈាមសដែលមានតួនាទីប្រឆាំងនឹងមេរោគបង្កជំងឺ និងបាក់តេរីផ្សេងៗ ដូច្នេះ ទឹកសម្លាប់មេរោគ Sakkin មានអនុភាពខ្លាំងក្នុងការសម្លាប់មេរោគ ដែលអាចប្រើជំនួសសារធាតុអាល់កុល ជែល និង Bleach។ ដោយប្រើប្រាស់បច្ចេកវិទ្យាវិជ្ជសាស្រ្តចុងក្រោយបង្អស់របស់ជប៉ុន Sakkin Water ត្រូវបានផលិតក្នុងកម្រិត pH ត្រឹមត្រូវ ដែលអាចបាញ់ទៅលើដៃ និងមុខដោយមិនមានផលប៉ះពាល់ដល់សុខភាពស្បែក ច្រមុះ មាត់ និងភ្នែកឡើយវាមានសុវត្ថិភាពសម្រាប់ទារក ស្ត្រីមានផ្ទៃពោះ និងបរិស្ថាន។
សម្រាប់ព័ត៌មានលម្អិត និងប្រឹក្សាយោបល់ សូមទំនាក់ទំនងតាមរយៈទូរស័ព្ទលេខ៖ 085 36 37 38 ឬទំនាក់ទំនងមកកាន់ផេក Sakkin Water Cambodia៕