(ភ្នំពេញ)៖ អ្នកណាមិនស្គាល់ថា Fire Tiger គឺជាប្រេនតែគុជដែលល្បី នឹងត្រូវបានទំទួលស្គាល់រសជាតិថា ឆ្ងាញ់កម្រិតលំដាប់ Premium ដែលប្រែននេះបាននាំចូលមកក្នុងប្រទេសកម្ពុជា តាមរយៈតារាសម្ដែងល្បីឈ្មោះ ស៊ីន យូប៊ីន និងជាអ្នកជំនួញដ៏ជោគជ័យ ក្នុងការនាំប្រេនតែគុជដ៏ពិសេសមួយនេះ។
បើទោះបីជា ទើបតែបើកដំណើរការសាខាដំបូង ត្រឹមរយៈពេលមិនប៉ុន្មានខែក៏ពិតមែន តែប្រេនតែគុជដែលល្បីថា ឆ្ងាញ់ជាប់មាត់គ្រប់គ្នានេះ ប្រមូលបានអ្នកគាំទ្រមកទទួលទានភ្លូកទឹកភ្លូកដី ទាំងការទៅកុម្មង់នៅទីតាំងផ្ទាល់ និងតាមរយៈកម្មវិធីដឹកជញ្ជូន ស្ទើរតែលក់មិនទាន់ទៀតផង។
ដោយសារតែឃើញ សន្ទុះ នៃអតិថិជន Fire Tiger កាន់តែមានការកើនឡើងជាបន្តបន្ទាប់ ប្រែន Fire Tiger ក៏បានបើកដំណើរការសាខាថ្មីរបស់ខ្លួនមួយកន្លែងទៀតហើយ ដោយបានដាក់ឈ្មោះទីតាំងថ្មីនេះថា «Snow Tiger» ដើម្បីជាការអបអរសាទររដូវ Winter ឆ្នាំនេះ ក៏ដូចជាដើម្បីផ្លាស់ប្តូរបរិយាកាសថ្មីៗ ជូនដល់អតិថិជនរបស់ Fire figer ជាពិសេសតែម្តង។
គួរជម្រាថា ការបើកសម្ពោធសាខាថ្មីនោះ នឹងធ្វើឡើង នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ ហើយអតិថិជនដែលមកកុម្មង់ដល់ទីតាំងថ្មីផ្ទាល់ នឹងទទួលបានការបញ្ចុះតម្លៃរហូតដល់ ៥០% ជាមួយនឹងភេសជ្ជៈរសជាតិថ្មីៗ ប្លែកច្រើនជាងមុនថែមទៀត។ កុំភ្លេចណា មកគាំទ្រសាខាថ្មីរបស់ Fire Tiger ដែលមានឈ្មោះថា «Snow Tiger» ចាប់ពីថ្ងៃទី ២៥ នេះតទៅ នៅក្នុង Boeung Snor Food Village ដែលមានទីតាំងស្ថិតនៅ តាមបណ្ដោយផ្លូវជាតិលេខ១ ផ្ទាល់តែម្តង ទល់មុខនឹងការិយាល័យលក់របស់ បុរីប៉េងហួតបឹងស្នោ៕