(ភ្នំពេញ)៖ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំ ប្រពៃណីជាតិខ្មែរឆ្នាំឆ្លូវខាងមុខនេះ ហើយក៏ដូចជាជួយលើកស្ទួយកម្ពស់នូវវប្បធម៌ អរិយធម៌ និងទំនៀមទម្លាប់ឲ្យកូនខ្មែរជំនាន់ ក្រោយបានយល់ដឹងកាន់តែទូលំទូលាយ ថែមទៀតនោះ ក្រុមហ៊ុន Fun Entertainment បានរៀបចំនូវព្រឹតិ្តការណ៍ ដ៏ធំមួយក្នុងប្រទេសកម្ពុជាគឺ «ការប្រកួតជ្រើសរើសធីតាឯកសង្រ្កាន្ត» រដូវកាលទី២ ដែលមានការគាំទ្រ និងចូលរួមសហការពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងព័ត៌មាន និងទូរទស្សន៍ជាតិកម្ពុជា។
សម្រាប់លក្ខខណ្ឌ នៃការចូលរួមប្រកួតគឺ បេក្ខនារីត្រូវមានសញ្ជាតិខ្មែរ (និយាយភាសាខ្មែរបានល្អ) នៅលីវ មានអាយុ ចាប់ ពី ១៨ ឆ្នាំ ដល់ ២៥ឆ្នាំ កម្ពស់ចាប់ពី១,៦៣ ម៉ែត្រឡើងទៅ កម្រិតវប្បធម៌ ចាប់ពីមធ្យមសិក្សាបឋមភូមិឡើងទៅ មានកាយសម្បទាល្អ សីលធម៌ល្អ រួសរាយរាក់ទាក់ និងមានទំនុកចិត្តលើខ្លួនឯង។
រាល់ការដាក់ពាក្យចូលរួម បេក្ខនារីទាំងអស់អាចបំពេញពាក្យសុំចូលរួម ដោយធ្វើការចុះឈ្មោះOnline តាមរយៈផេកហ្វ៊េកប៊ុកផ្លូវការរបស់ FUN Entertainment ដោយភ្ជាប់មកជាមួយនូវ រូបថត ៤x៦ ចំនួន ១សន្លឹក, និងរូបថតមួយជំហរខ្លួន ក្នុងឈុតសំលៀកបំពាក់ប្រពៃណីជាតិខ្មែរ ១សន្លឹក, ឯកសារចម្លងច្បាប់ដើម សញ្ញាបត្រមធ្យមសិក្សាបឋមភូមិឬទុតិយភូមិ និងឯកសារចម្លងច្បាប់ដើមអត្តសញ្ញាប័ណ្ណ ឬសំបុត្រកំណើត ហើយចុងក្រោយ គឺធ្វើការណែនាំខ្លួន ដោយថតជាវីដេអូខ្លីរយៈពេល ៣០វិនាទី ដោយពុំមានការតុបតែងមុខ។
ប្រញាប់ឡើង! សម្រាប់ម្ចាស់ជ័យលាភីលេខ១ នឹងទទួលបានរង្វាន់ជាសាច់ប្រាក់រហូតដល់ ១២,០០០,០០០ រៀល, ជយលាភីលេខ២ ទទួលបានសាច់ប្រាក់ចំនួន ៨,០០០,០០០ រៀល និងជយលាភីលេខ៣ ទទួលបានសាច់ប្រាក់ចំនួន ៦,០០០,០០០ រៀល ហើយសម្រាប់បេក្ខនារីដែលទទួលបានចំណាត់ថ្នាក់ពីលេខ៤ ដល់លេខ៧ ក៏នឹងទទួលបានប្រាក់រង្វាន់លើកទឹកចិត្តចំនួន ២,៤០០,០០០ រៀល អមជាមួយនឹងវិញ្ញាបនបត្រដូចគ្នា។
មិនត្រឹមតែប៉ុណ្ណោះ ម្ចាស់ជយលាភីទាំង ៧នាក់ ក៏នឹងទទួលបានឱកាសជ្រើសរើស ក្នុងការថតសម្តែងជាតួអង្គទេពធីតាទាំង ៧អង្គ របស់កបិលមហាព្រហ្ម សម្រាប់ ចាក់ផ្សាយក្នុងទូរទស្សន៍ ជាតិកម្ពុជា ក្នុងថ្ងៃបុណ្យចូលឆ្នាំខ្មែរ ដែលនឹងចូលមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ។
សម្រាប់ព័ត៌មានបន្ថែម ក្នុងការដាក់ពាក់ស្នើសុំប្រកួត សូមធ្វើការទំនាក់ទំនងលេខទូរស័ព្ទ៖ ០៩៩ ៥៥៩ ០៩៩/ ០៨៧ ៥៥៩ ០៩៩៕