(ម៉ាឌ្រីដ)៖ ការប្រជែងពានរង្វាន់លីគអេស្ប៉ាញ La Liga កំពុងឡើងកម្តៅយ៉ាងខ្លាំង ក្រោយពេលក្រុម Real Madrid ធ្វើបានយ៉ាងល្អដោយយកឈ្នះក្រុមភ្ញៀវ Granada ២-០ ក្នុងសប្តាហ៍ទី១៥ ដែលធ្វើឲ្យតំបន់ តំណែង កំពូល តារាងមាន ៣២ពិន្ទុស្មើជាមួយក្រុម Atletico Madrid ដែលទើបលេងបាន ១៣ប្រកួត បណ្តោះអាសន្ននៃក្រុមស្ថិតក្នុងទីក្រុងតែមួយ។

ការស៊ុតបាន ១គ្រាប់ពីសំណាក់ខ្សែប្រយុទ្ធបារាំង Karim Benzema ដែលធ្វើបានក្នុងចម្ងាយប្រមាណ ១៨ម៉ែត្រនៅនាទីចុងម៉ោង ៩០+៣ ដែលជាគ្រាប់ទី៨ ឈរនៅកំពូលតារាងរកបានគ្រាប់ស៊ុត ច្រើនជាង គេរួមជាមួយកីឡាករ Moreno និង Aspas។

ការប្រជែងនេះដែរ ក្រុមលោក Zinedine Zidane ក៏ជួបបញ្ហាខ្សែបម្រើប្រយុទ្ធវ័យក្មេង Rodrygo រងរបួស សរសៃពួរ។ ក្នុងនោះការប្រកួតជើងទី១ Real Madrid បានយកឈ្នះក្រុម Atletico Madrid ២-០ រួចមក ហើយ គ្រាដែលការប្រកួតជើងទី២ របស់ក្រុមខ្លាំងទាំងពីរនេះនឹងត្រូវធ្វើនៅខែមីនា ឆ្នាំ២០២១៕