(បរទេស)៖ រថយន្ត Rolls-Royce គឺជាប្រភេទរថយន្តដ៏ទំនើបមួយនៅលើពិភពលោក ខណៈព្រះមហាក្សត្រប្រទេសមួយចំនួនក៏សព្វព្រះរាជហឫទ័យយាងដំណើរតាមរថយន្ត Rolls-Royce នេះផងដែរ។ តើអ្នកដឹងទេថា ស្ដេចប្រទេសណាដែលចូលចិត្តជិះរថយន្ត Rolls-Royce?
ជនជាតិព្រុយណេ នៅតែនិយមចូលចិត្តស្លៀកសារុងតាមវប្បធម៌បុរាណ ប៉ុន្តែយានជំនិះរបស់ពួកគេវិញមិនមែនជារទេះសេះ ឬជាកង់នោះទេ ផ្ទុយទៅវិញពួកគេជាប្រជាជនដែលមានរថយន្តផ្ទាល់ខ្លួនច្រើនជាងគេនៅលើពិភពលោក អាចនិយាយបានថា សម្រាប់ប្រជាជនព្រុយណេម្នាក់មានរថយន្តផ្ទាល់ខ្លួនចាប់ពី ២ គ្រឿងឡើងទៅ ដែលសុទ្ធតែជារថយន្តថ្លៃៗទាំងអស់។
រថយន្តដែលជនជាតិព្រុយណេចូលចិត្តបើកបរ ភាគច្រើនគឺនាំចូលពីអឺរ៉ុប ដូចជា BMW, Ferrari, Lexus ពិសេសគឺរថយន្តម៉ាក Rolls-Royce សូម្បីតែព្រះមហាក្សត្រផ្ទាល់ក៏មានព្រះទីន័ងផ្ទាល់ផងដែរ ដែលព្រះអង្គបានសន្សំទុកដល់ទៅ ៥,០០០ គ្រឿងឯណោះ៕