(ភ្នំពេញ)៖ នៅក្នុងអំឡុងពេល នៃមេរោគរាតត្បាតពិភពលោក ដែលគ្មានអ្នកណារំពឹងទុកសម្រាប់ឆ្នាំ២០២០នេះ គឺបានធ្វើឲ្យមានការប៉ះពាល់ ដល់អាជីវកម្មជាច្រើន ដោយបានផ្លាស់ប្តូរទៅលើទម្លាប់នៃការធ្វើការងារ របស់ពួកគេផងដែរ។ ការប៉ះពាល់នេះ គឺដោយសារតែការកំណត់យ៉ាងតឹងរឹងទៅលើការធ្វើដំណើរ និងគម្លាតសង្គម ដែលមានន័យថា អាជីវកម្មជាច្រើន ដែលប្រើប្រាស់នូវម៉ូឌែលបែបប្រពៃណីនោះ គឺនឹងមានការបរាជ័យជាក់ជាមិនខាន។
អាជីវកម្មកាន់តែច្រើនឡើងៗដឹងថា ដើម្បីធ្វើការរក្សានូវប្រតិបត្តិការរបស់ខ្លួន ឲ្យបន្តទៅមុខទៀតនោះ ការផ្លាស់ប្តូរទៅលើរបត់បច្ចេកវិទ្យា ត្រូវតែជាអាទិភាពមុនគេ។ ខ្សែសង្វាក់ផ្គត់ផ្គង់ជាច្រើន ដែលពឹងផ្អែក ទៅលើការដំណើរការអាជីវកម្មជាលក្ខណៈបែបប្រពៃណី ក៏ប្រហែលជាលែងមានផលល្អទៀតហើយ។ ហេដ្ឋារចនាសម្ព័ន្ធ ទៅលើព័ត៌មានបច្ចេកវិទ្យា ក៏មានតម្លៃថ្លៃក្នុងការថែទាំ ហើយវាក៏ប្រឈមមុខទៅនឹង បញ្ហាជាច្រើនផងដែរ។
អាយ វ័ន ក្លោដ iOneCloud គឺជាសេវាកម្មក្លោដដំបូងគេ នៅក្នុងប្រទេសកម្ពុជា ដែលផ្តល់នូវដំណោះ ស្រាយដូចជាកាត់បន្ដយចំនាយដើមទុន លើផ្នែក IT hardware ដែលអនុញ្ញាតឲ្យក្រុមហ៊ុនជាច្រើន អាចធ្វើការប្រែក្លាយនូវប្រព័ន្ធឌីជីថល របស់ពួកគេ ជាមួយនឹងកម្មវិធី SAAS នឹងការកាត់បន្ថយទៅលើការ ពឹងផ្អែកទៅលើធនធាន ITដែលមានសមត្ថភាព ក្នុងការដំណើរការអាជីវកម្មរបស់ពួកគេបានថែមទៀតផង។
សម្រាប់ក្រុមហ៊ុនទំហំមធ្យម ប្រព័ន្ធ ERP System (Enterprise Resource Planning) គឺជាការវិវត្តន៍ បន្ទាប់ដែលពួកគេ ត្រូវគិតផងដែរ។ នៅក្នុងប្រព័ន្ធ ERP system នេះ គឺមាន SAP Business One ដែលធ្វើការដំណើការដោយក្រុមហ៊ុនសហគ្រាស និងក្រុមហ៊ុនជាច្រើននៅក្នុងប្រទេសកម្ពុជា និង ក៏ដូចជានៅពិភពលោកផងដែរ។
អាជីវកម្មជាច្រើន ក៏ធ្វើការវិនិយោគទៅលើប្រព័ន្ធ Servers ផ្ទាល់ខ្លួនរបស់ពួកគេ ក្នុងការដំណើរការទៅលើ Hardware ក្នុងការ Host និងគ្រប់គ្រងទៅលើប្រព័ន្ធ Database ប៉ុន្តែការដំណើរការនេះ គឺមានការពិបាក ពិសេសនៅក្នុងការគ្រប់គ្រងទៅលើក្រុមការងារ IT ដើម្បីធានាទៅលើការដំណើរការ និងការ upgrade ទៅលើ Hardware ដែលខ្ទង់ចំណាយមានរហូតដល់ទៅ រាប់ម៉ឺនសែនដុល្លារ។
ថ្មីៗនេះ iOne បានបង្ហាញនូវសេវាកម្ម ដែលជាបុត្រសម្ពន្ធរបស់ខ្លួនគឺ អាយ វ័ន ក្លោដ iOneCloud ដើម្បីផ្គត់ផ្គង់ដល់អាជីវកម្ម លក់រាយផ្ទាល់ខ្លួនរបស់ខ្លួន ជាមួយនឹងសមត្ថភាពខ្លាំងក្លា ក្នុងការជួយដល់អាជីវកម្មជាច្រើនទៀត ស្រដៀងៗ គ្នានៅក្នុងប្រទេសកម្ពុជា នៅក្នុងការកែប្រែទៅកាន់ប្រព័ន្ធឌីជីថលនៅក្នុងការ គ្រប់គ្រងគំរូអាជីវកម្មកាន់តែមានប្រសិទ្ធិភាព។ ជាមួយនឹងការសហការ ជាមួយនឹងអ្នកផ្គត់ផ្គង់ទៅលើ ERP សម្រាប់ដំណោះស្រាយទៅលើ SAP-ERP នេះ បានត្រៀមខ្លួនរួចរាល់ក្នុងការជួយទៅលើ សហគ្រាសជាច្រើននៅក្នុងប្រទេសកម្ពុជា នៅក្នុងការបោះជំហាននេះផងដែរ។
សេវាកម្ម iOneCloud គឺបំបែកកំណត់ត្រាឆ្នាំមុន និង ឆ្នាំនេះ ជាមួយនឹងកម្រិត 100% up-time ។ ក្រុម ការងារ អាយ វ័ន ក្លោដ iOneCloud របស់យើងក៏មានការទ្រទ្រង់ ជួយដោយអ្នកជំនាញអន្តរជាតិជាច្រើន ទៀតផងដែរ។ អតិថិជនរបស់យើងមានដូចជា Applications (APPs): iOneCard, ERP-SAP Business One និងប្រព័ន្ធសេវាកម្ម Hosting និង Systems ជាច្រើនទៀត។
ជាមួយនឹងសេវាកម្ម អាយ វ័ន ក្លោដ iOneCloud នេះ សំរាប់ Cloud Computing គឺមិនមានភាពស្មុគស្មាញនោះទៀតទេ មិនដូចសេវាកម្មនៅបរទេស ដែលមានភាពលំបាក ក្នុងការទំនាក់ទំនង និង ទ្រទ្រង់ជួយពេលមានបញ្ហារ ក៏ដូច ជាល្បឿន សេវាកម្មរអាក់រអួល និងទិន្នន័យ របស់លាកអ្នក នៅក្នុងប្រទេសកម្ពុជា។
អ្នកអាចមើលទៅលើសេវាកម្ម iOneCloud បន្ថែមទៀតតាមរយៈគេហទំព័រ www.ionecloud.com.kh ឬ ទូរស័ព្ទទៅកាន់លេខ 081 703 886 (telegram/what’s app), [email protected] ៕