(ក្រុងឡុងដ៍)៖ លោក Scott Parker នឹងអវត្តមានក្នុងការដឹកនាំក្រុម Fulham ប្រកួតទល់នឹង Southampton នៅ Premier League ចុងសប្តាហ៍នេះ ដោយសារសមាជិកក្នុងគ្រួសាររបស់លោក បានតេស្តវិជ្ជមាននៃជំងឹ Covid-19។
តែយ៉ាងណា គ្រូបង្វឹកអាយុ ៤០ឆ្នាំខាងលើនេះ បានធ្វើតេស្តអវិជ្ជមាន ប៉ុន្តែបានរស់នៅដាច់ដោយឡែកពីគេមួយរយៈសិន។
ជំនួយការរបស់លោក គឺលោក Stuart Gray និងគ្រូបង្វឹកក្រុមទី១ លោក Matt Wells នឹងទទួលបន្ទុកដឹកនាំក្រុមនៅថ្ងៃសៅរ៍ស្អែកក្នុងការជួបប្រកួតទល់នឹងក្រុមដែលកំពុងឡើងជើង Southampton។ Parker នឹងវិលមកដឹកនាំក្រុម Fulham វិញ ពេលប៉ះ Tottenham Hotspur នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០។
Fulham ដែលត្រូវបានលោក Parker ដឹកនាំឡើងមកលេង Premier League រដូវកាលឆ្នាំ២០២០-២០២១ នេះ បានកំពុងតែត្រដាបត្រដួសនៅក្បែរបាតតារាង បន្ទាប់ពីរកបានតែ ១០ពិន្ទុពីការប្រកួតចំនួន ១៤លើករបស់ពួកគេ៕