(អាមេរិក)៖ ទាំងការនាំចូល និងនាំចេញប្រេងឆៅ របស់សហរដ្ឋអាមេរិក បានកើនឡើងនៅអំឡុងពេលសប្តាហ៍ ដែលបញ្ចប់នៅថ្ងៃទី១៨ ខែធ្នូ, នេះបើតាមការឲ្យដឹងពី រដ្ឋបាលព័ត៌មានថាមពលសហរដ្ឋអាមេរិក ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មានស៊ិនហួ នាយប់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០នេះ។

ការនាំចូលប្រេងឆៅរបស់សហរដ្ឋអាមេរិក ជាមធ្យម៥,៦លានបារ៉ែល ក្នុងមួយថ្ងៃ កាលពីសប្តាហ៍មុន, កើនឡើងប្រមាណ១៤០,០០០លានបារ៉ែល ក្នុងមួយថ្ងៃ បើធៀបនឹងសប្តាហ៍កន្លងទៅ, ស្របពេលដែល ការនាំចេញប្រេងឆៅវិញ មានជាមធ្យមប្រមាណ៣,១លានបារ៉ែល ក្នុងមួយថ្ងៃ, កើនឡើងប្រមាណ៤៧២,០០០លានបារ៉ែល កាលពីសប្តាហ៍កន្លងទៅ, នេះបើយោងតាមរបាយការណ៍ស្ថិតិប្រេងប្រចាំសប្តាហ៍ របស់សហរដ្ឋអាមេរិក។

សហរដ្ឋអាមេរិក បានក្លាយជាប្រទេសផលិតប្រេងធំមួយក្នុងឆ្នាំកន្លងទៅ។ ខណៈចិនបានក្លាយជាប្រទេសមួយ ក្នុងចំណោមប្រទេសធំជាងគេ ដែលនាំចូលប្រេង។

យោងតាមសេចក្តីប្រកាសព័ត៌មានចុងក្រោយ ពីការិយាល័យស្ថិតិជាតិចិន, ចិន បាននាំចូលប្រេងឆៅ ចំនួន៤៥.៣៦លានតោន នៅក្នុងខែវិច្ឆិកា, ធ្លាក់ចុះ០.៨ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន៕