(ក្រុងឡុងដ៍)៖ Manchester United ដែលទើបទម្លាក់ Everton ចេញពី League Cup ត្រូវបន្តប្រជែងទល់នឹងម្ចាស់ផ្ទះ Leicester City ស្អែកនេះទៀត ដើម្បីប្រជែងយកចំណាត់ថ្នាក់លេខ២ នៅ Premier League។

ក្រុមរបស់លោក Ole Gunnar Solskjaer បានកំពុងឈរនៅលេខរៀងទី៣ ដោយមាន ២៦ពិន្ទុតាមពីក្រោយ Leicester ដែលឈរនៅលេខ២ ត្រឹម ១ពិន្ទុប៉ុណ្ណោះគិតត្រឹម ១៤សប្តាហ៍មកនេះ ដោយនៅសល់ ១ប្រកួតក្នុងដៃ។

Man Utd ពុំទាន់ចាញ់ប្រកួតណាមួយឡើយក្នុងលីគ គិតចាប់តាំងពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២០ មក ដែលលេងបាន ៦ប្រកួតស្មើតែម្តងគត់ និងមិនត្រូវការស្មើឡើយពេលប៉ះម្ចាស់ផ្ទះ Leicester City ក្បាលព្រលប់ស្អែកនេះនៅទឹកដី King Power នៅពេលក្រុមកញ្ជ្រោងទើបតែបានបំបាក់ Tottenham Hotspur ក្នុងលទ្ធផល ២-០ ដល់ក្នុងផ្ទះកាលពីចុងសប្តាហ៍មុនដ៏គួរឲ្យភ្ញាក់ផ្អើល។

ក្រុមបិសាចក្រហម បានកំពុងតែគំរាមកំហែងក្រុមកំពូលតារាង Liverpool នៅពេលដែលលេង ៨ប្រកួតគ្រប់កម្មវិធីមិនដែលចាញ់សោះ គ្រាដែលចាញ់ និងមានគំលាតត្រឹមតែ ៥ពិន្ទុប៉ុណ្ណោះពីហង្សក្រហម Liverpool ថែមទៀតផង៕