(ភ្នំពេញ)៖ ឥលូវនេះ អតិថិជនទាំងអស់អាចក្លាយជាអតិថិជន Preferred របសធនាគារ ជីប ម៉ុង ដោយទទួលបានបទពិសោធន៍សេវាធនាគារផ្ដាច់មុខជាមួយនឹងបុព្វសិទ្ធិពិសេស ក៏ដូចជារីករាយនឹងអត្រាការប្រាក់បន្ថែមរហូតដល់ ២.៥ ភាគរយ។
ក្លាយជាអតិថិជន Preferred របស់ធនាគារ ជីប ម៉ុង លោកអ្នកនឹងទទួលបានអត្ថប្រយោជន៍កាន់តែពិសេស ដូចជា រីករាយជាមួយនឹងសេវាកម្មដ៏សម្បូរបែបពីធនាគារ មានប្រធានផ្នែកទំនាក់ទំនងផ្ទាល់ខ្លួនសម្រាប់ប្រឹក្សាយោបល់ មានសិទ្ធិអាទិភាពចម្បងលើរាល់សេវាកម្ម មានអ្នកជំនាញគ្រប់គ្រងទំនាក់ទំនងប្រកបដោយវិជ្ជាជីវៈ ជួយអ្នកក្នុងការគ្រប់គ្រងទ្រព្យសម្បត្តិ ដើម្បីធានានូវការបំពេញតម្រូវការហិរញ្ញវត្ថុ និងជួយអ្នកក្នុងការសម្រេចបំណងបង្កើនហិរញ្ញវត្ថុ។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកលេខ 081 811 911 ឬ 066 811 911។ លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត!