(ភ្នំពេញ)៖ ជាមួយការវិវត្តឥតឈប់ឈរ ធនាគារកាណាឌីយ៉ា នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០នេះ បានសម្ពោធបើកដំណើរការ សាខាបូកគោ (អតីតសាខាទួលស្វាយព្រៃ) នៅលើទីតាំងថ្មី និងកាន់តែទំនើបជាងមុនទៀត។
ទីតាំងថ្មីនេះ មានអាសយដ្ឋានស្ថិតនៅអគារលេខ ៧០១អាបេ ផ្លូវព្រះមុនីវង្ស សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ដែលមានផ្តល់ជូនអតិថិជន នូវផលិតផល និងសេវាកម្មហិរញ្ញវត្ថុដ៏សម្បូរបែបដូចជា៖
* ប្រាក់បញ្ញើ (ជាប្រាក់ដុល្លារអាមេរិក,ប្រាក់រៀល និងប្រាក់យ៉ន់ចិន)
* ឥណទាន (ឥណទានផ្ទះ, ឥណទានយានយន្ត, ឥណទានផ្ទាល់ខ្លួន)
* ឥណទានពាណិជ្ជកម្មខ្នាតធំ, ឥណទានសម្រាប់សហគ្រាសខ្នាតតូច-មធ្យម, ហិរញ្ញប្បទានពាណិជ្ជកម្ម
* សេវាផ្ទេរប្រាក់ សេវាបើកប្រាក់បៀវត្ស សេវាប្តូរប្រាក់ សេវាបង់ពន្ធ ប័ណ្ណឥណទាន
* សេវាកម្មធនាគារចល័តតាមទូរស័ព្ទដៃ ម៉ាស៊ីនដកប្រាក់ ដាក់ប្រាក់ដំណើរការ២៤ម៉ោង/៧ថ្ងៃក្នុង១សប្តាហ៍ និងសេវាកម្មផ្សេងៗជាច្រើនទៀត។
ថ្លែងក្នុងឱកាសបើកប្រតិបត្តិការសាខាបូកគោ ទីតាំងថ្មី នៅថ្ងៃសុក្រ ទី២៥ ខែធ្នូនេះ លោក Raymond Sia Say Guan ជាអគ្គនាយក នៃធនាគារ កាណាឌីយ៉ា បានថ្លែងថា «ការសម្ពោធទីតាំងថ្មីសាខាបូកគោ (អតីតសាខាទួលស្វាយព្រៃ) ក្នុងថ្ងៃនេះ គឺជាសក្ខីភាពនៃការប្តេជ្ញាចិត្ត និងការបន្តវិនិយោគរបស់ធនាគារកាណាឌីយ៉ា ដើម្បីសហគមន៍ និងអតិថិជនរបស់យើង»។
លោកបន្ដថា «នៅទីតាំងថ្មីនេះ យើងខ្ញុំបានបន្តវិនិយោគបន្ថែម ទៅលើបណ្តាញធនាគារឌីជីថល និង Contactless បន្ថែមទៀត។ ជាក់ស្ដែង ខណៈទីតាំងចាស់យើងមានតែម៉ាស៊ីនដកប្រាក់ (ATM) ចំនួន២គ្រឿង ប៉ុន្តែនៅសាខាបូកគោទីតាំងថ្មីនេះ យើងនឹងមានម៉ាស៊ីនដកប្រាក់ និងដាក់ប្រាក់ (ATM/CRM) សរុបចំនួន ៥គ្រឿង»។
ឆ្លៀតក្នុងឱកាសនេះ ធនាគារ កាណាឌីយ៉ា ក៏សូមថ្លែងអំណរគុណអតិថិជនទាំងអស់ ដែលបានគាំទ្រស្មោះស្ម័គ្រចំពោះ សាខាទួលស្វាយព្រៃ រយៈពេល៨ឆ្នាំកន្លងទៅ ហើយចាប់ពីពេលនេះ ធនាគារនឹងបន្តបម្រើ និងស្វាគមន៍អតិថិជនទាំងថ្មី ទាំងចាស់មកកាន់សាខាបូកគោថ្មីនេះ។
ធនាគារកាណាឌីយ៉ា ក.អ សូមស្វាគមន៍ក្រុមហ៊ុន និង អតិថិជនមកពីគ្រប់មជ្ឈដ្ឋាន ចំពោះការអញ្ជើញមកកាន់សាខាបូកគោថ្មីនេះ ដើម្បីធ្វើប្រតិបត្តិការហិរញ្ញ វត្ថុគ្រប់ប្រភេទ និង ដើម្បីសួរនាំព័ត៌មានបន្ថែម ផ្សេងៗសូមទំនាក់ទំនង មកកាន់លេខ៖០២៣ ២៦១ ២៣៨/ ០២៣ ២១៦ ២៣៩/ ០៩៧ ៩០ ៩៩៩ ៥៨/ ០៩៧ ៩០ ៩៩៩ ៦៧។
សូមរំឭកដែរថា ធនាគារកាណាឌីយ៉ា ក.អ បានបើកបម្រើសេវាកម្មជាធនាគារពាណិជ្ជមុនគេបង្អស់មួយ និងផ្ដល់សេវាកម្មហិរញ្ញាវត្ថុយ៉ាងសម្បូរបែប នៅកម្ពុជា តាំងពីឆ្មាំ១៩៩១ មកម៉េ្លះ ហើយបច្ចុប្បន្ននេះ ធនាគារ មានបណ្តាញសាខាក្នុងប្រទេសកម្ពុជា សរុបចំនួន៦២ មានម៉ាស៊ីនដកប្រាក់ និងដាក់ប្រាក់សរុបច្រើនជាង ២០០ កន្លែង មានសេវាអ៊ីនធឺណិត និងកម្មវិធីធនាគារតាមទូរស័ព្ទដៃ។
គិតត្រឹមបំណាច់ឆ្នាំ២០១៩ ធនាគារកាណាឌីយ៉ា ក.អ មានទ្រព្យសកម្មសរុបស្មើនឹង៦,៥៤៨លានដុល្លាអាមេរិក និងបានទទួលចំណាត់ថ្នាក់ជាធនាគារដ៏ធំជាងគេ នៅប្រទេសកម្ពុជា គិតលើតារាងតុល្យការ (ទ្រព្យសកម្ម, ទំហំកម្ចី និងប្រាក់បញ្ញើ)៕