(ភ្នំពេញ)៖ ដើម្បីជាការស្វាគមន៍ឆ្នាំថ្មី ឆ្នាំ២០២១ ក៏ដូចជាឆ្លើយតបទៅនឹងការគាំទ្រ និងទំនុកចិត្ត យ៉ាងច្រើនលើសលប់ ពីសំណាក់អតិថិជន ដែលចង់បានគេហដ្ឋាន បែបឯកជនដ៏មានឧត្តមភាព បុរីអាម៉ូរី ៧មករា ដាក់លក់នូវប្រភេទវីឡាទោលម៉ូតថ្មីយ៉ាងប្រណិត។
វីឡាទោលម៉ូតថ្មី២ប្រភេទ ក្នុងបុរី អាម៉ូរី៧មករា ត្រូវបានដាក់លក់ជាផ្លូវការហើយ ដែលក្នុងនោះរួមមាន វីឡាឃ្វីន និង វីឡាឃ្វីន មេរ៉ា ដែលសាងសង់ឡើងជាសហគមន៍ អភិជនទាន់សម័យបែបលំហែ ដែលផ្សារភ្ជាប់ជាមួយធម្មជាតិ។
វីឡាឃ្វីនម៉ូតថ្មីទាំង២នេះ ផ្ដល់ជូននូវរចនាបទខាងក្រៅតាមបែបអឺរ៉ុប ដោយផ្តោតលើហុងស៊ុយអាស៊ី បង្ហាញនូវសក្ដានុភាពខ្ពង់ខ្ពស់ បែបអភិជនសម័យថ្មី មានចំណតរថយន្ដធំទូលាយ ទីធ្លាសួនច្បារជុំវិញផ្ទះអាចសាងសង់ជាកញ្ចុះលំហែល កន្លែងហាត់ប្រាណ រៀបចំកម្មវិធីជប់លាង រឺក៏សាងសង់ជាអាងហែលទឹក យ៉ាងទំនើបបានទៀតផង។
ដោយឡែក រចនាបទខាងក្នុង ត្រូវបានរៀបចំឡើងយ៉ាងពិសេស ផ្ដល់ជូនភាពប្រណិតគ្រប់ជាន់ដែលរួមមាន បន្ទប់ជួបជុំគ្រួសារធំទូលាយ បន្ទប់ទទួលទានអាហារ ដែលអាចគយគន់ទេសភាពខាងក្រៅផ្ទះ បន្ទប់ចំអិនអាហារ បន្ទប់ធ្វើការដែលមានបរិយាកាសឆ្នៃប្រឌិត បន្ទប់គេងមានបង្អួចធំៗ ផ្តល់ពន្លឺនិងខ្យល់អាកាសគ្រប់គ្រាន់ មាន វេរ៉េនដា ដែលអាចសម្រាកជួបជុំគ្រួសារ និង ស្រូបយកខ្យល់អាកាស ឬក៏អាចតុបតែងជាសួនច្បារលំហែលើលំហ។
ចំណែកឯបន្ទប់ទឹកវិញ រិតតែឡូយ ជាមួយការបំពាក់ជូនគ្រឿងបរិក្ខាទំនើបៗ ប្រកបដោយគុណភាពខ្ពស់ ផ្តល់ជូនសមាជិកគ្រួសារនូវផាសុកភាព និង អារម្មណ៍ស្រស់ស្រាយជារៀងរាល់ថ្ងៃ។ មិនត្រឹមតែប៉ុណ្ណោះ ស្ថាបត្យកររបស់បុរីអាម៉ូរី៧មករា បានគិតគូរយ៉ាងម៉ត់ចត់ ដោយយកចិត្តទុកដាក់ទៅលើបរិបទ និងផាសុកភាពក្នុងការស់នៅ។
គ្រប់ប្រភេទគេហដ្នានទាំងអស់ ត្រូវបានរចនាឡើងតាមបែបផែនសម័យថ្មី រួមផ្សំជាមួយធម្មជាតិ ដែលផ្តល់ឲ្យសមាជិកគ្រួសារ នូវបទពិសោធន៍រស់នៅបែបលំហែកម្សាន្ដ ដំបូងគេបង្អស់ ជាមួយដងព្រែកធម្មជាតិពិតៗពីដៃទន្លេមេគង្គ។
បុរីអាម៉ូរី៧មករា ផ្តោតសំខាន់លើបច្ចេកទេសសាងសង់ ស្របទៅតាមបទដ្ឋានជាតិ និងអន្តរជាតិ ពោលពេញដោយភាពឆ្នៃប្រឌិត ដោយប្រើប្រាស់សម្ភារ ដែលមានគុណភាពខ្ពស់ ពីបញ្ចឹមប្រទេស ជាមួយនឹងការរៀបចំបរិយាកាស រស់នៅសមស្របទៅតាមការណែនាំរបស់ក្រសួងបរិស្ថាន ដោយមានការរៀបចំជារុក្ខវិថីធំៗ កញ្ចុះសម្រាកលំហែលតាមដងព្រែក សួនច្បារស្រស់បំព្រង និងកន្លែងក្មេងលេងយ៉ាងសម្បូរបែបស្ពានថ្នល់ ប្រព័ន្ធទឹកភ្លើង និង ខ្លោងទ្វារចនាឡើងឥតខ្ចោះ ជូនទៅដល់អតិថិជន។
អ្វីដែលកាន់តែពិសេសនោះ វីឡាទោលម៉ូតថ្មីដ៏ប្រណិតនេះ មានតម្លៃត្រឹមតែ១៥ម៉ឺនដុល្លារប៉ុណ្ណោះ ជាមួយនឹងការបន្ថែមជូនទឹកប្រាក់ ២ម៉ឺនដុល្លារភា្លមៗ ហើយអតិថិជនអាចបង់រំលស់រយៈពេល ២ឆ្នាំ ដោយគ្មានការប្រាក់ទៀតផង។
សម្រាប់ព័ត៌មានលម្អិត សូមទំនាក់ទំនងទៅកាន់ភ្នាក់ងារលក់របស់បុរី តាមរយៈលេខទូរស័ព្ទ ០៧៨/ ០៩២ ៩០ ៩៩៩៩ ឬរង់ចាំតាមដាន តាមគេហទំព័រ Facebook បុរីអាម៉ូរី៧មករា ឬ តេឡេក្រាម ឆាណែល Amory Property Development ឬ អាចអញ្ជើញមក សាកសួរព័ត៌មានដោយផ្ទាល់ នៅគ្រប់ការិយាល័យលក់៕