(ភ្នំពេញ)៖ ក្លឹបវាយ​កូនហ្គោល​ហ្គ្រេន ភ្នំពេញ គឺជាក្លឹបដែលមានលក្ខណៈពិសេស និង​​​លេច​ធ្លោ​ ផ្តល់​ជូន​​បទ​ពិសោធន៍​នៃ​ការលេងកីឡា​វាយកូន​ហ្គោល​ដ៏​ល្អឥត​ខ្ចោះ។

ក្លឹប​វាយ​កូនហ្គោល​ ហ្គ្រេន ភ្នំពេញ​ កំពុង​អភិវឌ្ឍ​ក្លឹប​​​របស់​ខ្លួ​ន​ឲ្យ​កាន់​តែប្រសើរ​ឡើង​មួយ​កម្រិត​ទៀត​ ដើម្បីឆ្លើយតបនឹង​តម្រូវ​ការ​នៃ​ការលេង​ហ្គោល​ប្រកប​​ដោយ​ផាសុក​ភាព​ ឯក​ជន​ភាព​ និង​បដិសណ្ឋារកិច្ច​​ជា​ទី​គាប់​ចិត្ត។

លក្ខណៈ​​ពិសេសៗ​​នៃ​ការ​វិវឌ្ឍ​ខ្លួនរបស់​ក្លឹបវាយកូន ហ្គ្រេន ភ្នំពេញ រួមមាន​៖ ក្លឹប​វាយ​កូន​ហ្គោល​ ហ្គ្រេន ភ្នំពេញ ត្រូវបានរចនាដោយ Niklaus Design ដែលជា​ក្រុមហ៊ុន​ជំនាញ​​ក្នុង​ការ​រចនា​ទីលាន​វាយកូនហ្គោលដ៏ល្បីឈ្មោះក្នុង​ពិភពលោក។

លើសពីនេះ ក្លឹបវាយកូនហ្គោល ហ្គ្រេន ភ្នំពេញ មាន​ទីតាំងស្ថិតក្នុង​​រាជ​ធានី​ភ្នំពេញ​ ងាយ​ស្រួល​​ក្នុង​ការ​ធ្វើ​ដំណើរ​បាន​ឆាប់​រហ័​ស​​តាម​មហាវិថី​​អង្គរ​ មហាវិថី​ឈ្នះ ឈ្នះ​ មហា​វិថី​មិត្តភាព​​ភ្នំពេញ ហាណូយ​ ផ្លូវ​ជាតិ​លេខ​៥​ ផ្លូវ​ឯក​ឧត្តម​ជាសុផារ៉ា​ និង​វិថី​ហ្គ្រេន​ភ្នំពេញជា​ដើម។​

ក្លឹបវាយកូនហ្គោល ហ្គ្រេន ភ្នំពេញ គឺជាទីលានស្តង់ដារ​អន្តរជាតិ​១៨ឡូ ដែល​ផ្តល់​ជូន​បទ​ពិសោធន៍​​​លេងកូន​ហ្គោល​ដ៏​ពេញលេញ។

ក្លឹប​វាយ​កូន​ហ្គោល ហ្គ្រេន ភ្នំពេញ ទើប​ត្រូវ​បាន​វិនិយោគ​បន្ថែម​ជាង​១​លានដុល្លារ​សហរដ្ឋអាមេរិក​ សម្រាប់​​ការកែល​ម្អ​ឲ្យកាន់តែប្រសើរថែមទៀត ដូចជា​ការបន្ថែម​រថយន្ត Golf Cart ចំនួន​១០០​គ្រឿង សម្ភារសម្រាប់​ថែទាំទីលានវាយ​កូនហ្គោល​ និង​ការរចនា Club House ដើម្បី​ផ្តល់​ជូន​​​​បដិសណ្ឋារកិច្ចដ៏​ប្រណិត​សម្រាប់​ភ្ញៀវ៕