(ភ្នំពេញ)៖ realme ដែលជាម៉ាកស្មាតហ្វូន ដែលមានការរីកចម្រើនឆាប់រហ័សជាងគេ កាលពីថ្មីៗនេះបានជាប់ជាជម្រើសរបស់ជាក្រុមហ៊ុន «Fast Company» ដែលជា សារព័ត៌មានហិរញ្ញវត្ថុ និងពាណិជ្ជកម្មដ៏ល្បីនៅអាមេរិក ដោយជាប់ជាក្រុមហ៊ុនកំពូលទាំង៥០ ដែលមានគំនិតច្នៃប្រឌិតល្អបំផុត របស់ប្រទេសចិនក្នុងឆ្នាំ២០២០។

Fast Company គឺជាសារព័ត៌មានមួយ ដែលល្បីឈ្មោះលើពិភពលោក ក្នុងចំណោមសារព័ត៌មានហិរញ្ញវត្ថុ និងពាណិជ្ជកម្មដែលល្បីៗទាំង៣ រួមមាន៖ Fortune, Business Weekly និងជាសារព័ត៌មានមួយ ដែលផ្តោតលើការការច្នៃប្រឌិត និងការបង្កើតថ្មី។ ចាប់ពីឆ្នាំ២០១៤មក Fast Company ដែលតំណាងឱ្យក្រុមហ៊ុននៃការបង្កើតថ្មីជុំវិញ ពិភពលោកដោយជាប់ជា «Best Innovative Company: MIC» ហើយចូលទៅក្នុងប្រទេសចិន ប្តេជ្ញាចិត្តក្នុងការស្វែងរកការប្រគួតប្រជែងថ្មី និងតម្លៃវិនិយោគដែលប្រកប ដោយភាពច្នៃប្រឌិតនៅប្រទេសចិន។

realme បង្កើតឡើងក្នុងរយៈពេល២ឆ្នាំប៉ុណ្ណោះ ដោយផ្អែកទៅលើសមត្ថភាពខ្ពស់ ការរចនាពេញនិយម ដែលបានបង្កើតឡើងរវាងអ្នកប្រើប្រាស់វ័យក្មេង បានជាប់ក្នុង ចំណាត់ថ្នាក់ទី៧ជុំវិញពិភពលោក និងជាប់ជាម៉ាកស្មាតហ្វូន ដែលលក់ដាច់លឿនជាងគេរហូតដល់៥០លានគ្រឿង ត្រឹមរយៈពេល៩ត្រីមាស និងក្លាយជាម៉ាកស្មាតហ្វូន លេខមួយក្នុងពិភពលោក ដែលមានការរីកចម្រើនលឿន និងក្លាយជាម៉ាកស្មាតហ្វូនពេញនិយមមួយ។

លោក Sky Li ដែលជា CEO និងជាអ្នកបង្កើត realme បានបង្ហាញថា ការបង្កើតថ្មីមានពីរជម្រើសទី១៖ បច្ចេកវិទ្យានិងការស្រាវជ្រាវបង្កើតថ្មី ដែលមានគំនិតច្នៃប្រឌិតថ្មីៗ ហើយមួយវិញទៀតគឺការជ្រើសរើសកាត់បន្ថយដើមទុននៃបច្ចេកវិទ្យសម្រេច និងពាក់កណ្តាលសម្រេចនិងផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយ ហើយ realme ក៏បាន ជ្រើស យកនូវជម្រើសទី២នេះ។ ការតាំងចិត្តរបស់ realme គឺផ្តល់នូវស្មាតហ្វូននិងផលិតផល AIoT ដែលមានរួមទាំងគុណភាពខ្ពស់ និងការរចនាទាន់សម័យបញ្ចូលគ្នា ដល់ អ្នកប្រើប្រាស់វ័យក្មេងរាល់ផលិតផលនីមួយៗរបស់ realme មិនថាការរចនាខាងក្រៅ ឬក៏គ្រឿងបំពាក់សុទ្ធតែមានកម្រិតខ្ពស់ជាងស្មាតហ្វូនជួរតម្លៃដូចគ្នា។

realme បានសម្រេចនូវការយកបច្ចេកវិទ្យាសាកលឿនបំពាក់ទៅលើផលិតផលលំដាប់ថវិការហូតដល់លំដាប់ Flagship ដោយយកបច្ចេកវិទ្យាសាកលឿន 65Wបំពាក់ទៅ លើម៉ូឌែល Q2 Series ដែលមានខ្ទង់តម្លៃប្រហែល១ពាន់យេន។ ជាមួយគ្នានេះដែរ realme គឺជាម៉ាកស្មាតហ្វូនដែលមានបំពាក់នូវបច្ចេកវិទ្យា 5G ដំបូងគេនៅក្នុងវិស័យ ស្មាតហ្វូនថែមទាំងជាម៉ាកដំបូងគេមួយដែលដាក់បង្ហាញនូវ realme V3 ផលិតផល 5G ដែលមានខ្ទង់តម្លៃប្រហែល១ពាន់យេន។ realmeប្តេជ្ញានឹងធ្វើឱ្យអ្នកប្រើប្រាស់ វ័យក្មេងកាន់តែច្រើនទទួលបាននូវបទពិសោធន៍នៃបច្ចេកវិទ្យាដែលថ្មីបំផុត ហើយនេះគឺជាស្មារតីហ៊ានឆ្ពោះទៅមុខ របស់realme ជាមួយគ្នានេះដែរក៏ជាបេសកកម្ម របស់realmeផងដែរ។

realmeក្នុងនាមជាម៉ាកបច្ចេកវិទ្យាពេញនិយម និងផ្តោតទៅលើការរចនាពេញនិយម បានចេញនូវផលិតផលដែលមានការរចនាពេញនិយមជាច្រើនម៉ូឌែល ដូចជា Master Edition ដែលមានការសហការជាមួយលោក Naoto Fukusawa ដែលជាអ្នករចនាម៉ូដលំដាប់អន្តរជាតិល្បីលើពិភពលោក ដែលមើលទៅប្លែកពីគេនិងរួមបញ្ចូលជាមួយ នឹងការ រចនាដែលបំផុសដោយការរស់នៅប្រចាំថ្ងៃ ធ្វើឱ្យយុវវ័យអាចទទួលបានបទពិសោធន៍នៃការរួមបញ្ចូលគ្នារវាងភាពស្អាត និងការរចនាទាន់សម័យ។

realme X7 series dazzling color C color រួមបញ្ចូលគ្នាជាមួយនឹងការរចនា DARE TO LEAP នៅផ្នែកខាងក្រោយនៃស្មាតហ្វូន និងស្មារតី «ហ៊ាន»នៃម៉ាកផលិតផល គឺជាការគាំទ្រនិងការគោរពមួយដែលហ៊ានបង្ហាញពីខ្លួនឯងទៅយុវវ័យ ធ្វើឱ្យពេលអ្នកប្រើប្រាស់ចាប់កាន់ស្មាតហ្វូនមានអារម្មណ៍ថាវាមិនមែនត្រឹមតែជាម៉ាស៊ីនមួយ នោះទេ វាគឺជាផលិតផលមួយដែលមានភាពទាន់សម័យ ដែលសម្រាប់ផ្នែករចនាថ្វីដៃ realmeនៅតែបន្តស្វែងរកបន្តទៀត នំាមុខគេក្នុងការប្រើប្រាស់សមាសធាតុដែល មិនប៉ះពាល់បរិស្ថាន ហើយវាត្រូវបានប្រើប្រាស់តែលើទូរសព្ទលំដាប់កំពូលតែប៉ុណ្ណោះដូចជា realme Q2 Pro ។

realme X7 Pro មានការរចនាលេចធ្លោមានភាពច្នៃប្រឌិត realme បានទទួលនូវពានរង្វាន់ German Design Award for Excellence in Product Design Award , Australian International Design Awards, Japan Good Design Award, Golden Point Design Award and many other top international design awards ជាច្រើន មិនត្រឹមតែទទួលបានការទទួលស្គាល់ពីសំណាក់អ្នកប្រើប្រាស់។

រយៈពេល២ឆ្នាំ realme បានចូលទៅក្នុង៥ទ្វីបធំៗ និងទីផ្សារចំនួន៦១ និងមានចំណែកទីផ្សារជាប់ចំណាត់ថ្នាក់កំពូលទី៥ នៅក្នុងទីផ្សារចំនួន១៣ នៅជុំវិញពិភពលោក។ realmeបានជាប់ក្នុងលំដាប់កំពូលទី៤នៅក្នុងទីផ្សារជាច្រើននៅ អាស៊ីអាគ្នេយ៍ អូស្ត្រាលី និងឥណ្ឌា។ រីឯទីផ្សារក្នុងស្រុក realme បានជាប់ជាម៉ាកស្មាតហ្វូន លំដាប់ កំពូលទី៥ ហើយក៏បានទទួលនូវលទ្ធផលដ៏គួរឱ្យកត់សម្គាល់ម្តងទៀត ដោយឈានដល់ជាប់ជាម៉ាក Android ស្មាតហ្វូនលំដាប់កំពូលទី៣ និងបន្តរីកចម្រើនផ្ទុយ នឹង និន្នាការទទួលបាននូវពានរង្វាន់«2020 Emerging Brand» និង«2020 products affecting the future Great100»ជាបន្តបន្ទាប់៕