(ភ្នំពេញ)៖ នៅចុងឆ្នាំ២០២០នេះ ក្រុមហ៊ុន SsangYong ជាក្រុមហ៊ុនកូរ៉េមួយបានផលិតឡើង នូវរថយន្តដែលមានគុណភាពខ្ពស់ ជាមួយតម្លៃសមរម្យសម្រាប់ដាក់លក់ នៅលើទីផ្សារនៅកម្ពុជា នឹងធ្វើការបញ្ចុះតម្លៃដ៏អស្ចារ្យសម្រាប់រថយន្ត២ម៉ូឌែលរួមមាន៖ All New REXTON 2021 និង TIVOLI 2021។
ក្រុមហ៊ុន SsangYong នៅពេលថ្មីៗនេះ បាននាំចូលរថយន្តថ្មីទំនើបដែលមានឈ្មោះថា All New REXTON 2021ដែលមានការពេញនិយមដោយសារតែរថយន្តនេះ មានការផ្លាស់ប្តូរស្ទើរតែទាំងស្រុង ជាមួយការចនាមានអំណាចជាងមុន និងក៏មានលក្ខណៈពិសេសច្រើនជាងមុនដែរ និងទទួលបានកក់ជាច្រើនជាគ្រឿង ពីសំណាក់អតិថិជន។
សម្រាប់រថយន្ត All New REXTON 2021 តម្លៃដើម ៦៤,៥០០ដុល្លារ បញ្ចុះតម្លៃត្រឹមតែ ៥៩,៥០០ដុល្លារ ជាមួយនឹងការថែមជូនបន្ថែមរួមមាន៖ ឈ្នាន់ជើង, ឆ្នាំងសាកថ្មឥតខ្សែ, កម្រាលជើងល្អប្រណិត, វាំងននល្អបំផុត, បិតស្កុតការពារកម្តៅថ្ងៃ, កាមេរ៉ាសុវត្ថិភាព។
រថយន្ត All New REXTON 2021 បំពាក់ទៅដោយបច្ចេកវិទ្យាទំនើបៗ មានដូចជា អេក្រង់ឌីជីថល 12.3អ៊ីញ, កាមេរ៉ាជុំវិញ360ដឺក្រេ និងកម្រិតបង្ហាញរូបភាព ច្បាស់លាស់, ប្រអប់លេខអូតូ8វគ្គ ជាមួយនឹងការប្រើប្រាស់ Shift By Wire,ប្រព័ន្ធកំណត់ការបើកបរទៅតាមស្ថានភាពផ្លួវ, ប្រព័ន្ធផ្តល់សញ្ញានៅពេលដែលបើកចាកចេញពីគន្លងផ្លូវ,ប្រព័ន្ធ សែនស័រលោតលើកញ្ចក់ពេលមានរថយន្តឆ្លងកាត់ពីក្រោយ, ប្រព័ន្ធជំនួយនៃការចូលចត, ប្រព័ន្ធផ្តល់សញ្ញានៅពេលដែលរថយន្ត ឬវត្ថុអ្វីឆ្លងកាត់ពីក្រោយ, ដំបូលបិតបើក, យ៉ាន់កង់ទំហំ២០អ៊ីញ, កៅអីអាចសារេកន្លែងអង្គុយបាន៣នាក់, កៅអីស្វាគមន៍, កៅអីអូតូ, កៅអីមានខ្យល់ចេញចូល និងកៅអីកម្តៅ, ចង្កៀងមុខបំពាក់អំពូល LED ៤គ្រាប់, ចង្កូតរាងអក្សរ D ដែលមានប្រព័ន្ធ Rack Type Electric Power Steering, ពោងសុវត្ថិភាពចំនួន9, ប្រព័ន្ទបើកឃ្លុបក្រោយស្វ័យប្រវត្តិ និងមានoptionទំនើបៗ ជាច្រើនទៀត។
សម្រាប់រថយន្ត TIVOLI 2021 តម្លៃដើម ២៩,៩០០ដុល្លារ បញ្ចុះតម្លៃត្រឹមតែ ២៧,៩០០ដុល្លារ ជាមួយនឹងការថែមជូនបន្ថែមរួមមាន កម្រាលជើងល្អប្រណិត, បិតស្កុតការពារកម្តៅថ្ងៃ, ស្លាកលេខធម្មតា, ធានា៣ឆ្នាំ ឬ១០០,០០០គីឡូម៉ែត្រ, ប្តូរប្រេងម៉ាស៊ីនជូន៤ដង។
TIVOLI 2021 ផលិតឡើងតាមបច្ចេកវិទ្យា Mercedes Benz ស៊ីប្រេងតិចត្រឹមតែ ៧.៥លីត្រ/១០០គីឡូម៉ែត្រ និងមាន Option ទំនើបៗដូចជា៖ កុងទ័រ Digital រចនាម៉ូតថ្មីទំនើបអាចផ្លាស់ប្តូរបានច្រើនម៉ូត និងមានទំហំ 10.25អ៊ីញ, អេក្រង់ Touch Screen ៨អ៊ីញ អាចភ្ជាប់បានទាំង Android និងApple Car play, ចង្កៀងខាងក្រោយ LED ស្រស់ស្អាតនិងទាន់សម័យ, ប្រអប់លេខអូតូ៦វគ្គ, អាចបើកបរបានគ្រប់ស្ថានភាពផ្លូវ, កៅអីក្តៅត្រជាក់ផ្នែកខាងមុខ និងមានកៅអីអូតូ (មានផាសុខភាពសម្រាប់ ការបើកបរផ្លូវឆ្ងាយ), កញ្ចក់ក្តោបស្វ័យប្រវត្តិ, កញ្ចក់បង្អួចមានប្រព័ន្ធសុវត្ថិភាព, ប្រព័ន្ធសេនស័រជំនួយដល់ការចូលចត8គ្រាប់ (មុខ និងក្រោយ), យ៉ាន់កង់ស្ព័រចំណិតពេជ្រ ១៨អ៊ីញ, ចង្កូតអាចកំណត់បានទៅតាមកម្ពស់របស់អ្នកបើកបរ, ប្រើប្រាស់ Smart Key និងមាន optionទំនើបៗជាច្រើនទៀត។
សម្រាប់ព័ត៌មានលំអិត សូមទំនាក់ទំនងទូរស័ព្ទលេខ 095 456 888/098 456 888 Map https://goo.gl/maps/pzruJTDwSFtayKeP6 Youtube channel: https://www.youtube.com/channel/UCaVARrBSL9kUezr6LO4Ow_w ៕