(ភ្នំពេញ)៖ គម្រោងអគារ The Peak បានប្រកាសតែងតាំង ក្រុមហ៊ុន Bluebell ជាអ្នកគ្រប់គ្រងលើកគម្រោងអភិវឌ្ឍន៍ផ្សារទំនើបរបស់ខ្លួន ដើម្បីបង្កើនភាពប្រណិតនៅគ្រប់ទីតាំងនៃគម្រោងដ៏ធំនេះ។

ការប្រកាសនេះ បានធ្វើឡើងបន្ទាប់ពី ក្រុមហ៊ុន Oxley Gem (Cambodia) Co.,Ltd បានចុះអនុស្សារណៈនៃការយោគយល់គ្នាជាមួយក្រុមហ៊ុន Bluebell Trading Pte.Ltd ស្ដីពីការតែងតាំងក្រុមហ៊ុន Bluebell ជាអ្នកគ្រប់គ្រងលើគម្រោងអភិវឌ្ឍន៍ផ្សារទំនើប The Peak ដែលស្ថិតនៅអមមាត់ទន្លេ ក្បែរកោះពេជ្រ រាជធានីភ្នំពេញ។

តាមការបញ្ជាក់របស់នាយកប្រតិបត្ដិរបស់ក្រុមហ៊ុនសម្ព័ន្ធ Bluebell Group លោក Ashley Micklewright ប្រាប់អង្គភាពព័ត៌មាន Fresh News នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០នេះ បានឱ្យដឹងថា លោកមានសេចក្ដីសោមនស្សរីករាយទៅលើការសហការនេះ។

លោកបន្ដថា «បណ្ដូលអាជីវកម្មស្នូលរបស់ក្រុមហ៊ុនយើងខ្ញុំ ក្នុងនាមជាអ្នកថែរក្សា និងប្រតិបត្ដិ គឺស្ថិតនៅលើការយកចិត្ដទុក ស្គាល់ពីពេលវេលា និងទីកន្លែង វិធីសាស្ដ្រ និងតម្រូវការរបស់អតិថិជនយើង»

លើសពីនោះ ជាមួយការទាញចូលនូវបណ្ដារម៉ាកផលិតផលចម្បងៗជាលក្ខណៈសាកលចូលមកក្នុងទ្វីបអាស៊ី និងបទពិសោធន៍ក្នុងការគ្រប់គ្រងម៉ាកទាំងនេះ អស់រយៈពេលជាង៦ទស្សវត្សរ៍កន្លងមក ទៅលើទីផ្សារទំនើបចំនួន១០ ហើយលោកបានរំពឹងយ៉ាងមុតមាំថា នឹងផ្ដល់ប្រណិតនេះជូនអតិថិជន នៅកម្ពុជា៕