(ភ្នំពេញ)៖ អ្នកនាង គង់ សុជាតិ ត្រូវបានមហាជនចាត់ថា ជាពិធីការិនីលំដាប់ប្រទេសមួយដួង ដែលមានសំដីមិនចេះរីងស្ងួត និងរូបសម្រស់នៅតែស្រស់ស្អាត។ កាន់តែពិសេស ពិធីការិនីរូបនេះ ក៏ត្រូវបានគេដឹងថាជាភរិយារបស់ពិធីករប្រុសលោក ជា វិបុល ផងដែរ ដោយជានិច្ចកាលគេតែងតែឃើញគូស្នេហ៍មួយគូនេះ បង្ហាញរូបភាពផ្អែមល្ហែមលើបណ្តាញសង្គម ហាក់មានសុខមង្គលជាខ្លាំង បើទោះបីជាកន្លងមកមានព័ត៌មានមិនល្អនានាពីទំនាក់ទំនងអ្នកទាំងពីរក្តី។
យ៉ាងណាមិញ ស្របពេលរដូវកាលបុណ្យណូអែលចូលមកដល់ អ្នកលេងបណ្តាញសង្គម មើលឃើញថា គង់ សុជាតិ និងជា វិបុល បានបង្ហាញរូបភាពផ្អែមល្ហែមជាច្រើនសន្លឹក ក្នុងសំលៀកបំពាក់ក្រហមលាយខៀវ ដែលគេចាត់ទុកថាជាសំលៀកបំពាក់សម្រាប់អបអរសាទរពិធីបុណ្យណូអែល។ ទន្ទឹមគ្នានេះ ភ្ជាប់ជាមួយរូបភាពទាំងនោះ គង់ សុជាតិ បានព្រលយនូវពាក្យប៉ុន្មានឃ្លាជាភាសាអង់គ្លេស ដោយប្រែមកជាខ្មែរថា «ក្តីស្រឡាញ់របស់អ្នក គឺជាកាដូដ៏ល្អបំផុតសម្រាប់ខ្ញុំ នៅថ្ងៃបុណ្យណូអែលនេះ»។
ប្រយោគប៉ុន្មានឃ្លារនេះ អាចនិយាយបានថា គង់ សុជាតិ ពិតជាស្រឡាញ់ស្វាមីជាខ្លាំង ខណៈជា វិបុល វិញក៏មិនខុសពីភរិយាដែរ ដោយលោកបានបង្ហាញពីក្ដីផ្អែមល្ហែមចេញពីបេះដូង បង្ហាញក្តីស្រឡាញ់ចំពោះភរិយាក្នុងថ្ងៃពិសេសមួយនេះ។
អ្នកគាំទ្រ កាលដែលបានឃើញបែបនេះ បានពោលពាក្យសរសើរគួស្វាមីភរិយាមួយគូនេះជាខ្លាំង និងបាននាំគ្នាសរសេរសារជូនពរឲ្យក្រុមគ្រួសាររបស់អ្នកទាំងពីរជួបតែសុភមង្គលផងដែរ៕