(តូក្យូ)៖ រដ្ឋាភិបាលជប៉ុន បានឱ្យដឹងថា ខ្លួនមានផែនការកាត់បន្ថយការបំភាយកាបូនដល់ចំណុចសូន្យបំផុតនៅក្នុងរយៈពេល ១៥ឆ្នាំ ទៀត ដោយក្នុងនោះជប៉ុនគ្រោងនឹងកាត់បន្ថយ ក៏ដូចជាលុបបំបាត់ចោលនូវយានយន្តដែលប្រើប្រាស់ប្រេងឥន្ធនៈ យ៉ាងយូរបំផុតនៅបំណាច់ ឆ្នាំ ២០៥០។
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ ២០២០ បានឱ្យដឹងថា កាលពីខែតុលាកន្លងទៅនេះ នាយករដ្ឋមន្ត្រីជប៉ុន លោក Yoshihide Suga ធ្លាប់បានបញ្ជាក់ពីគម្រោងនេះម្ដងរួចទៅហើយ និងបានកំណត់ឈ្មោះថា «Green Growth Strategy» ដោយក្នុងនោះគឺរដ្ឋាភិបាលនឹងចាប់ឧស្សាហកម្មផលិតរយថន្ត និងការប្រើប្រាស់ថាមពលអ៊ីដ្រូសែនជាចម្បងក្នុងការអនុវត្តផែនការនេះ ពោលគឺ ធ្វើឱ្យឈានដល់ចំណុច «សូន្យនៃការបំភាយការបូន»។
ពាក់ព័ន្ធនឹងចំណុចនៃផងដែរ រដ្ឋាភិបាលជប៉ុននឹងបង្ហាញពីការផ្ដល់ហិរញ្ញវត្ថុ និងការលើកទឹកចិត្តពន្ធ ចំពោះក្រុមហ៊ុនដែលបានសហការ ជាមួយរដ្ឋាភិបាល ក្នុងគោលដៅស្វែងរកប្រាក់ចំណេញ និង ធ្វើឱ្យសេដ្ឋកិច្ចរីកចម្រើនឡើង ដើម្បីសម្រេចបានដល់ចំណុចគោលដៅនៅឆ្នាំ ២០៥០។
ផែនការនេះផងដែរ រដ្ឋាភិបាលជប៉ុន និងព្យាយាមជួយដល់ការលក់រថយន្តប្រើប្រាស់ប្រេងឥន្ធនៈ និងរថយន្តអគ្គិសនី ព្រមទាំងរថយន្ត កូនកាត់ (hybrid) នៅពាក់កណ្ដាលឆ្នាំ២០៣០ ៕