(អង់គ្លេស)៖ កីឡាករខ្សែប្រយុទ្ធ Gabriel Jesus និងខ្សែការពារ Kyle Walker របស់ក្លិបបាល់ទាត់ Manchester City ត្រូវបានគេរកឃើញថា មានភាពវិជ្ជមាន នៃវីរ៉ុសឆ្លង COVID-19, នេះបើតាមការបញ្ជាក់ពីក្លិប ហើយត្រូវបានចុះផ្សាយ ដោយសារព័ត៌មាន CNA នាយប់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០នេះ។

បុគ្គលិកចំនួន២នាក់ទៀត របស់ក្លិប Manchester City ក៏ត្រូវបានរកឃើញថា មានភាពវិជ្ជមាន នៃវីរ៉ុសនេះផងដែរ ហើយពួកគេទាំង៤នាក់ កំពុងរស់នៅដាច់ដោយឡែកពីគេ។

ក្លិប City ដែលឈរនៅលំដាប់ទី៨ នៅក្នុងតារាងរបស់លីគនោះ នឹងធ្វើជាម្ចាស់ផ្ទះស្វាគមន៍ក្រុម Newcastle United នៅថ្ងៃសៅរ៍ មុនពេលធ្វើដំណើរទៅជួបជាមួយក្រុម Everton នៅថ្ងៃសៅរ៍៕